ព័ត៌មានអន្តរជាតិ

យោធាតួកគី បើកប្រតិបត្តិការប្រយុទ្ធនៅស៊ីរី៖ ធ្វើឲ្យប្រជាជន ១ម៉ឺននាក់ រត់ភៀសខ្លួនចេញពីលំនៅដ្ឋាន ខណៈការវាយប្រហារនៅតែបន្ត

UN: របាយការណ៍អង្គការសហប្រជាជាតិ បាននិយាយថា ពលរដ្ឋ ១ម៉ឺន នាក់ បាននាំគ្នាភៀសខ្លួន ចេញពីផ្ទះរបស់ពួកគេ នៅភាគខាងជើង ប្រទេសស៊ីរី ខណ:ដែលយោធាតួកគី ជំរុញការវាយលុកព្រំដែនរបស់ខ្លួន ទៅកាន់តំបន់ដែលកាន់កាប់ដោយពួកឃឺដ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។

ដោយ UN បានលើកទ្បើងថា មនុស្សជាច្រើន កំពុងជ្រកកោននៅតាមសាលារៀន ឬអគារផ្សេងទៀត នៅក្នុងទីក្រុង Hassakeh និងទីប្រជុំជនTal Tamer។

រដ្ឋាភិបាលតួកគី បានបើកការវាយលុកយោធាទ្រង់ទ្រាយធំនៅស៊ីរី កាលពីថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដកកងទ័ពខ្លួន ចេញពីតំបន់នោះ។

ក្រុមជំនួយមនុស្សធម៌នៅស៊ីរី បាននិយាយថា យ៉ាងហោចណាស់ជនស៊ីវិល ១១ នាក់បានស្លាប់បាត់បង់ជីវិត ខណ:តួលេខប្រជាជន ដែលរងផលប៉ះពាល់ នឹងមានការកើនឡើងបន្ថែមទៀត៕

មតិយោបល់