ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុងដ៏ខ្លាំងក្លា Hagibis នៅជប៉ុន បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ខណៈប្រជាជនចំនួនជាង ១.៦លាននាក់ ត្រូវជម្លៀសខ្លួនចេញ

ជប៉ុន: ព្យុះទីហ្វុងដ៏ខ្លាំងក្លា ដែលមានឈ្មោះថា Hagibis នៅថ្ងៃសៅរ៍នេះ ត្រូវគេអះអាងថា មានជនរងគ្រោះម្នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងព្រឹត្តិការណ៍ដំបូង មុនដំណើរឆ្ពោះមកជិតដល់របស់វា ដោយសារតែមានភ្លៀងធ្លាក់ និងខ្យល់យ៉ាងខ្លាំង បង្កឲ្យមានការបញ្ជាជម្លៀសប្រជាពលរដ្ឋចំនួនជាង ១.៦លាននាក់។ នេះបើយផងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។

ដោយសារទំហំ និងឥទ្ធិពលនៃព្យុះនេះ បានបង្ខំឲ្យរដ្ឋាភិបាលជប៉ុន លុបចោលការប្រកួតបាល់ឱបពិភពលោក​ចំនួន ២ ប្រកួត ហើយវា បានធ្វើឲ្យអាក់ខានដល់ការប្រណាំង Suzuka Grand Prix និងផ្អាកជើងហោះហើរជាង ១,៦០០ ជើង។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា ព្យុះនេះ ត្រូវបានគេព្យាករណ៍ថា នឹងវាយប្រហារនៅតំបន់កណ្តាល ឬភាគខាងកើតនៃប្រទេសជប៉ុន នាល្ងាចថ្ងៃសៅរ៍នេះ ជាមួយ​ល្បឿនខ្យល់​បក់​ ក្នុង​កម្រិត​អតិបរិមា​២១៦​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕

មតិយោបល់