ព័ត៌មានអន្តរជាតិ

អាមេរិក និង ចិន គ្រោងពិភាក្សាបញ្ហានុយក្លេអ៊ែរតទល់គ្នានាសប្តាហ៍ក្រោយ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា គ្រោងនឹងជួបពិភាក្សាតទល់គ្នានៅសប្តាហ៍ក្រោយនេះ នៅក្នុងផ្នែកដាច់ដោយឡែកមួយនៃកិច្ចប្រជុំកំពូល សន្តិសុខនុយក្លេអ៊ែរលើកទី ៤ នាទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ សារព័ត៌មានស៊ីអិនអិន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០១៦ នេះទៀតថា

មន្ត្រីកំពូលនៃក្រសួងការបរទេសចិនលោក Li Baodong បានថ្លែងនៅថ្ងៃនេះថា «វានឹងក្លាយជាកិច្ចប្រជុំទ្វេភាគីលើកដំបូងសម្រាប់មេដឹកនាំអាមេរិក និង ចិននៅឆ្នាំនេះ។ វាពិតជា សំខាន់ណាស់ ក្នុងការពិភាក្សាពីការរិកចម្រើន និង រក្សាទំនាក់ទំនងមិត្តភាពដ៏ល្អរវាងចិន និង អាមេរិកដែល ប្រកបដោយចីរភាព ហើយនិងស្ថិរភាព។»
គួរបញ្ជាក់ថា លោក ស៊ី ក៏នឹងជួបពិភាក្សាជាមួយមេដឹកនាំកំពូលៗផ្សេងទៀតនៅក្នុងកិច្ចប្រជុំសប្តាហ៍ក្រោយ នេះដែរ ជាពិសេសបញ្ហាប្រឈមសំខាន់ៗ ដូចជាការប្រែប្រួលអាកាសធាតុ, អំពើភេរវកម្ម, និង ជាពិសេស បញ្ហាកូរ៉េខាងជើង ដែលនឹងត្រូវលើកឡើងដោយមិនអាចខ្វះបាន៕ 

មតិយោបល់