ព័ត៌មានអន្តរជាតិ

យូអិន ថ្កោលទោសកម្រិតធ្ងន់បំផុត ចំពោះការបំផ្ទុះអត្តឃាតនៅ ប៉ាគីស្ថាន

(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយធ្វើ ការផ្កោលទោសកម្រិតធ្ងន់បំផុត ចំពោះការវាយប្រហារដោយជនបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងទីក្រុង ឡាហ័រ ភាគខាងកើតប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ សប្តាហ៍មុនដែលបានបណ្តាលឲ្យមនុស្ស ៧២នាក់ស្លាប់ ដែលភាគច្រើនជាស្ត្រី និង កុមារ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០១៦។
អង្គការសហប្រជាជាតិ ក៏បានបង្ហាញនូវទុក្ខក្រៀមក្រំផងដែរ ចំពោះក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជា រដ្ឋាភិបាល និង ប្រជាជនប៉ាគីស្ថានទាំងអស់ និងសូមជូនពរឲ្យអ្នកទទួលរងរបួសទាំងជាង ៣០០នាក់នោះ ឆាប់បានជាសះស្បើយផងដែរ។

គួរបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកបានធ្វើឡើង ទៅលើក្រុមអ្នកកាន់សាសនគ្រិស្ត ដែលបានចូលរួមពិធី បុណ្យដ៏ធំមួយនៅឧទ្យានកណ្តាលទីក្រុង ឡាហ័រ របស់ខេត្តផាន់ចាប់ កាលពីល្ងាចថ្ងៃអាទិត្យ។ បន្ទាប់ពីការវាយប្រហារមួយថ្ងៃ ក្រុមតាលីបង់ បានចេញមុខទទួលខុសត្រូវ៕

   
 

មតិយោបល់