ព័ត៌មានអន្តរជាតិ

បែលហ្ស៊ិក បន្តពន្យាពេលបើកដំណើរការអាកាសដ្ឋានអន្តរជាតិ ក្រោយទទួលរងអំពើភេរវកម្ម

(ព្រុចសែល)៖ ផ្នែកគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិទីក្រុងព្រុចសែល បានបញ្ជាក់ថាការគ្រោងបើកដំណើរការ ព្រលានយន្តហោះនៃប្រទេសបែលហ្ស៊ិកនេះឡើងវិញ នឹងមិនអាចធ្វើឡើងតាមការគ្រោងទុកនោះឡើយ ដោយសារតែផ្នែកប្រតិបត្តិកំពុងតែធ្វើតេស្ត ប្រព័ន្ធដំណើរការនានាឡើងវិញ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានសិង្ហបុរី នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០១៦។
ដោយឡែកសម្រាប់ចំនួនមនុស្សស្លាប់វិញ ត្រូវបានមន្ត្រីរដ្ឋាភិបាលបែលហ្ស៊ិក បញ្ជាក់ថាមានតែ ៣២នាក់នោះទេ មិនមែន ៣៤នាក់ដូចតួលេខដែលត្រូវបានចេញ កាលពីសប្តាហ៍មុននោះឡើយ។ ដោយឡែក រថភ្លើងក្រោមដីវិញ ក៏មិនទាន់ត្រូវបានដាក់ឲ្យដំណើរការវិញនៅឡើយដែរ ក៏ព្រោះតែ ទីនោះបានទទួលរងការវាយប្រហារធ្ងន់ធ្ងរជាងព្រលានយន្តហោះ។
គួរបញ្ជាក់ថា បណ្តាញក្រុម ISIS បានធ្វើការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតទៅលើ ព្រលានយន្តហោះអន្តរជាតិ និង រថភ្លើងក្រោមដីនៅទីក្រុង ព្រុចសែល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៦ ដែលបានបណ្តាលឲ្យមនុស្ស ៣២នាក់ស្លាប់ (ក្នុងនោះ ៣នាក់ជាភេរវករ) និង មនុស្ស ៩៤នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៕

  

មតិយោបល់