Post News Media ព័ត៌មានអន្តរជាតិ អាមេរិក៖ ការល...

អាមេរិក៖ ការលើកឡើងរបស់លោក ដូណាល់ ត្រាំ នឹងធ្វើឲ្យតំបន់អាស៊ីបូព៌ាអស្ថិរភាព

(វ៉ាស៊ីនតោន)៖ ការលើកឡើងពីនយោបាយរបស់លោក ដូណាល់ ត្រាំ ដែលចង់ឲ្យកូរ៉េខាងត្បូង និង ជប៉ុន មានអាវុធនុយក្លេអ៊ែរ ដើម្បីការពារខ្លួននោះ គឺជារឿងមិនសមហេតុផល ហើយវានឹងបង្ក អស្ថិរភាពនៅក្នុងតំបន់ អាស៊ីបូព៌ាជាក់ជាមិនខាន។ នេះបើតាមចេញផ្សាយដោយសារតែព័ត៌មាន សិង្ហបុរី នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០១៦។
នៅក្នុងការថ្លែងទៅកាន់អ្នកគាំទ្រ បេក្ខជនប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ បានលើកឡើងដូច្នេះថា សម្ព័ន្ធមិត្តអាមេរិកទាំងពីរ (កូរ៉េខាងត្បូង និង ជប៉ុន) គួរតែផលិតអាវុធនុយក្លេអ៊ែរ ដើម្បីទុកការពារខ្លួនពីរការវាយប្រហារណាមួយ ដោយសម្រូវរបស់ពួកគេ។
មន្ត្រីនាំពាក្យសេតវិមានអាមេរិកលោក ចូស អ៊ឺណែសត៍ បានថ្លែងប្រាប់អ្នក សារព័ត៌មាននានាថា ការថ្លែងរបស់លោក ត្រាំ ពិតជាផ្ទុយទៅនឹងគោលនយោបាយរបស់ អាមេរិក ដែលសហរដ្ឋនេះ តែងតែធានាជានិច្ច ចំពោះការគាំទ្រដ៏យូរអង្វែងរបស់ខ្លួន លើសហគមន៍អន្តរជាតិនោះ។ “ខ្ញុំមិនដឹងថា ទង្វើនោះនឹងធ្វើឲ្យកូរ៉េខាងជើង ឈប់អភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ ឬ កាន់តែ ផលិតវាឲ្យបានខ្លាំងក្លាថែមទៀតឡើយ៕”

  

Loading...