ព័ត៌មានអន្តរជាតិ

ភរិយាលោក U Htin Kyaw លាលែងពីតំណែងក្នុងសភា និង ក្លាយជាស្ត្រីទីមួយរបស់មីយ៉ាន់ម៉ា

(រ៉ង់ហ្គូន)៖ សភានៃសហភាពមីយ៉ាន់ម៉ា បានធ្វើការផ្លាស់ប្តូរតំណែងរបស់ ប្រធានគណកម្មាធិការទំនាក់ទំនងអន្តរជាតិ ពីលោកស្រី Daw Su Su Lwin ទៅឲ្យលោក U Zaw Thein វិញ បន្ទាប់ពីស្វាមីរបស់លោក ស្រី Daw បានឡើងកាន់តំណែងជាប្រធានាធិបតីភូមា ជាផ្លូវការមកនោះ។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០១៦។
លោកស្រី Daw Su Su Lwin ក៏ជាសមាជិកកំពូលមួយរូបរបស់គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិ ប្រជាធិបតេយ្យ (NLD) ផងដែរ ហើយការលាលែងចេញពីតំណែងនេះ គឺធ្វើឡើងស្របតាមច្បាប់ ដើម្បីអនុញ្ញាតឲ្យលោកស្រី ទទួលបានតួនាទីថ្មី ជាស្ត្រីទីមួយនៃសហភាពមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា ប្រធានាធិបតីលោក U Htin Kyaw បានស្បថចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃពុធ ជាមួយនឹងសមាជិកគណរដ្ឋមន្ត្រីរបស់លោកចំនួន ១៨រូបផ្សេងទៀត ដែលមានលោកស្រី អោងសាន ស៊ូជី កាន់តំណែងរដ្ឋមន្ត្រីក្រសួងចំនួនបួនតែម្នាក់ឯង។ សហភាពនេះមានរដ្ឋមន្ត្រីចំនួន ២១ រូប ប៉ុន្តែ ៣រូបក្នុងចំណោមនោះត្រូវបានតែងតាំងស្វ័យប្រវត្តិដោយយោធា៕

  

មតិយោបល់