ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆម្ភូ អារីយ៉ា សារភាពរឿងរលូតកូន

បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ជាមួយបុរសមហាសេដ្ឋីរួចមក តារាឯកស្រីល្បី នាង ឆម្ភូ អារីយ៉ា ធ្លាប់មានផ្ទៃពោះជាកូនស្រី តែជាអកុសល ដោយសារសម្ពាធការងាររបស់នាងច្រើនពេក នឹង រយ:ពេលដែលនាងនៅមុខកម្ដៅកាំរស្មីភ្លើងហ្វាយូរពេក បណ្ដាលឲ្យនាងបានបាត់បង់កូនជាទីស្រលាញ់របស់នាង ។

នាង ឆម្ភូ អារីយ៉ា បានផ្ដល់បទសម្ភាសន៍ជូនភ្នាក់សារព័ត៌មានក្នុងស្រុកថៃ ថា ៖ ពិតមែន ឆុម ចង់និយាយខ្លាំងណាស់ ព្រោះវាជាពាក្យចោទដែលបានសម្លាប់មនុស្សជាច្រើនមកហើយ បើត្រឹមតែសប្បាយចិត្តក៏ហ៊ានទំលាយនិយាយចេញមក ដល់ពេលដែលយើងដុនដាបគេមកទះតប់ថែម ចង់ផ្ដោតតែរឿងការងារមួយមុខគត់ ចង់មានពេលវេលាសម្រាប់គ្រួសារ ចង់មើលថែសុខភាព… តែធាតុពិតពេលនឹងយើងមានផ្ទៃពោះ តែកូនរលូតចេញ ដែលសំណាងល្អដែលមានអារម្មណ៍ស្និទស្នាលជា មួយអ្នកចាត់ការ ដែលបានយល់ចិត្តជួយមើលថែរក្សា ។

គួរបញ្ជាក់ផងដែរថា មានហ្វេនគាំទ្រនាង ឆម្ភូ អារីយ៉ា បានចូលមកផ្ដល់កម្លាំងចិត្ត នឹង បង្ហាញអារម្មណ៍សោកសង្រែង រាប់ពាន់អ្នកឯណោះ នៅទំព័របណ្ដាលសង្គម អ៊ីនស្ដារក្រាម នឹង ហ្វេសប៊ុក ៕

ប្រភព៖ sanook

មតិយោបល់