ព័ត៌មានសិល្បៈ និងកម្សាន្ត

តួស្រីភាពយន្ត​ សង្គ្រាម​ផ្កាយ កំពុង​សង្គ្រោះបន្ទាន់នៅ ICU

តារាអាម៉េរិក​វ័យ​៦០ឆ្នាំ នាង Carrie Fisher ត្រូវបានបញ្ចូនទៅកាន់​បន្ទប់សង្គ្រោះបន្ទាន់ បន្ទាប់ពីមានបញ្ហាបេះដូង ក្នុងអំឡុងពេលហោះហើរ ទៅកាន់ឡូអេន​ជើឡេស កាលពីថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦។​

Todd Fisher ដែលត្រូវ​ជា​បងប្រុសរបស់នាង បានប្រាប់ទស្សនាវដ្តី Variety ថា នាងគឺកំពុងសង្គ្រោះបន្ទាន់ នៅពេទ្យ ហើយអ្នកគ្រប់គ្នាកំពុងបួងសួង ឲ្យនាង​ជាឆាប់​ៗ កុំ​ឲ្យមានកើត​រឿងអ្វី​។​
តួស្រីក្នុងភាពយន្ត​«សង្គ្រាមផ្កាយ» គេបានស្គាល់នាង​យ៉ាងច្បាស់តាមរយ:ឈុត​សម្តែង ដោយដើរតួ​ ជាក្សត្រីយ ឈ្មោះ Leia​៕

មតិយោបល់