ព័ត៌មានសិល្បៈ និងកម្សាន្ត

គៀត សុវណ្ណឡាង​ សម្រក់ទឹកភ្នែក​ ពេលស្តាប់ប្រវត្តិកម្សត់ក្មេងៗ

នៅពេលដែលក្មេង​ៗជា​កូន ស្ថិតក្នុងគ្រួសារ​ក្រីក្រ បានឡើងសម្តែង​នូវ​អារម្មណ៍ ដ៏ក្តុកក្តួលរបស់ខ្លួន ទៅកាន់លោក ហ៊ុន ម៉ានី ក្នុងពិធីរីករាយ​ថ្ងៃបុណ្យម៉ារីគ្រីសស្មាស នៅថ្ងៃទី​២៥ ខែ​ធ្នូ ម្សិលមិញ ដែលធ្វើឡើងនៅអង្គការ​ផ្ទះបាយកុមារ នោះ គៀត សុវណ្ណឡាង បានសម្រក់ទឹកភ្នែកឡើងក្រហមភ្នែក​ ធ្វើឲ្យ​អ្នកចូលរួម​ងឿងឆ្ងល់​ជា​ខ្លាំង​។​

នេះ​គឺជាវត្តមានទី​១ហើយ ដែលគៀត សុវណ្ណឡាង បានចូលរួមក្នុងពិធី ​ថ្ងៃបុណ្យម៉ារីគ្រីសស្មាស ជាមួយនឹងក្មេងៗ ដែលជាកូនគ្រួសារក្រីក្រ នៅផ្ទះបាយកុមារ និងជាពេលវេលា ដែលធ្វើឲ្យអារម្មណ៍ តារាសម្តែងស្រី ក្តុកក្តួលយ៉ាងខ្លាំង អំឡុងពេលឭពីផលលំបាក ជាច្រើន ដែលកុមារ​ទាំងនោះ បានជួបប្រទះ ។​

គៀត សុវណ្ណឡាងថា បានប្រាប់អ្នកយកព័ត៌មាន Post News ឲ្យដឹងថា «នាងខ្ញុំពិតជាមានអារម្មណ៍ ក្តុកក្តួលយ៉ាងខ្លាំង និង​អាណិតដល់ពួកគាត់​ទាំង​អស់ ដែលបានជួបរឿងដូចច្នោះ ដែលធ្វើឲ្យខ្ញុំ​ស្រក់ទឹកភ្នែក​តែម្តង​ទៅ» ។ នាងថា ការសម្រក់ទឹកភ្នែក នេះ​វាមិនពាក់ព័ន្ធនឹង​ជីវិតខ្ញុំនោះទេ ហើយក៏ខ្ញុំមិនដែលធ្លាប់ឆ្លងកាត់ដែរ​ រឿងនេះ តែ​នៅតែពេលពាក្យថា អាណិត​តែប៉ុណ្ណោះ ។​
នាងបានបន្តថា នាងនឹងចូលរួមបន្តទៀត ជាមួយនឹងកម្មវិធី​នៅផ្ទះបាយកុមារនេះ ខណ:ដែលកាលពីថ្ងៃទី​២៤ ធ្នូ នាងបាននាំយកអាហារខ្លះ រួមទាំងប្រេងខ្យល់ប្រេងកូឡា ជូនដល់ក្មេង​ៗ ដែលក្រីក្រ នៅតាមផ្លូវ​។​

បញ្ជាក់ផងដែរថា គៀត សុណ្ណឡាង ត្រូវបានគេ​ស្គាល់យ៉ាងច្បាស់ តាមរយ:ការសម្តែង ជា​តួ​ឯកមួយដួង ក្នុងភាពយន្ត «ទឹកចិត្តបងស្រី» ស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន៕

មតិយោបល់