ព័ត៌មានសិល្បៈ និងកម្សាន្ត

គុណតម្លៃ​ដែល Selena Gomez ទទួលបាន ១០លានដុល្លារពី Coach, Inc

តារាចម្រៀង និងសម្តែង Selena Gomez មកទល់នឹងពេលនេះមានអ្នក Followers នៅលើ Instagram រហូតដល់ទៅ ១០៥ លាននាក់ ហើយក៏ត្រូវបានក្រុមហ៊ុន​ហ្វេសិន​មួយនៅក្រុងញ៉ូវយ៉ក បានធ្វើការ​កុងត្រា​ផ្សព្វផ្សាយ​ ជាមួយនឹងតម្លៃ​យ៉ាងខ្ពស់បំផុត​។​
ក្រុមហ៊ុន Coach, Inc ជាក្រុមហ៊ុន​ផ្នែកផលិតសម្ភារ:បុរសនារី រួមមានការបូបផ្សាយ កាបូយយួរដៃ គ្រឿ​ងអលង្ការ និង​របស់របរជាច្រើនទៀ​ត​។

ដំបូងឡើយ Selena Gomez ដែលមានវ័យ​២៤ ឆ្នាំរូបនេះ បានធ្វើទូតសុឆន្ទះ របស់អង្គការ UNICEF ហើយបច្ចុប្បន្នក៏ទទួលបាន ក្រុមហ៊ុនយីហោ ល្បីល្បាញ ៧៥ឆ្នាំ ខាងលើ យកនាង​ធ្វើទូត​សុឆន្ទះដូចគ្នា​។
លោក Victor Luis ប្រធានប្រតិបត្តិ ក្រុមហ៊ុន Coach, Inc បាននិយាយថា ក្រុមហ៊ុនបានជ្រើសរើស Gomez ជា​ទូត​សុឆន្ទះ ព្រោះតែនាងមានភាពល្បីខ្ទរខ្ទារ ហើយជា​តារាចម្រៀង​ដ៏មានប្រជាប្រិយភាពរបស់អាម៉េរិក។​ តម្លៃរបស់នាង យើងបានរកឃើញ តាមរយ:ការ​ឆ្លុះបញ្ចាំង យ៉ាង​ទូលំទូលាយ និង​ជាសកល ដែលមានអ្នកចុច Follows នាង​ច្រើនបំផុត​។​

Luis បានអះអាងថា សម្រាប់ក្រុមហ៊ុនបានចំណាយជូន Gomez ចំនួន ១០លានដុល្លារ​អាម៉េរិក ក្នុងការ​ឈរ​ឈ្មោះ ជា Brand របស់ក្រុមហ៊ុន។
គេនៅចាំបានថា សម្រាប់រូបថតផ្សព្វផ្សាយ Coca-Cola ដែល តារាចម្រៀង​អាម៉េរិកបានផុស នៅលើ Instagram របស់នាង មានអ្នកចុច Like រហូតដល់ទៅ ៦ លានអ្នក​ ដែលមានប្រជាប្រិយភាពបំផុត៕​


ប្រភព៖marketwatch

មតិយោបល់