ព័ត៌មានសិល្បៈ និងកម្សាន្ត

សួង សុវណ្ណារ៉ា ផ្ដល់សម្ភាសន៍រឿងអាដៃសម្លាប់ខ្លួន

ខណ:ដែលព័ត៍មានផ្សាយថា លោកសួង សុវណ្ណារ៉ា ហៅណារ៉ា ផលិតករកម្មវិធីទូរទស្សន៍ដែលធ្វើអារដៃសម្លាប់ខ្លួនមិនដឹងថារស់ ឬស្លាប់នៅឡើយនោះ ពេលនេះលោកបានផ្ដល់បទសម្ភាសន៍។ ជាមួយគ្នានោះសុវត្ថិភាពរបស់លោកក៍ត្រូវបានប្រកាសថារួចផុតពីគ្រោះថ្នាក់ដល់ជីវិតផងដែរ បើទោះជាពេលអាដៃមានឈាមហូរច្រើន។

លោកថ្លែងពីមន្ទីរពេទ្យឯកជនមួយថា លោកពិតជាអារដៃប៉ងសម្លាប់ខ្លួនមែន ដោយសារតែលោកខូចចិត្តនឹងរឿងស្នេហា និងផ្ទុះឡើងសម្ពាធការងារដែលលោកពិបាកទទួលយក។
លោកថាមុនពេលកើតហេតុ សភាពផ្លូវចិត្តបានកើតមានឡើង ដោយខាងអ្នកជួលឲ្យលោករៀបចំកម្មវិធីទូរទស្សន៍ក៍ស្ដីបន្ទោសលោកដោយគ្មានមូលហេតុ ហើយខាងក្រុមដែលពាក់ព័ន្ធនឹងការងារផ្សេងទៀត ក៍ធ្វើឲ្យលោកលែងមានអារម្មណ៍ចង់រស់។ លោកណារ៉ានិយាយថា“ខ្ញុំគិតខ្លីពេលនោះ ព្រោះខ្ញុំពិបាកចិត្តពេក អ្នកផ្សេងគេពិបាកចិត្តគេមានបងប្អូនឲ្យកម្លាំងចិត្ត តែខ្ញុំម្នាក់ឯងសុទ្ធសាធ ស្នេហាក៍ធ្វើឲ្យខ្ញុំឈឺក្បាល ហើយសំខាន់ជាងគេគឺការងារតែម្ដង ខ្ញុំខំធ្វើប៉ុណ្ណឹងហើយនៅតែថាឲ្យយើងទៀត ហើយអ្វីដែលខ្ញុំទទួលមិនបាន គឺអ្នកដែលខ្ញុំធ្វើការជាមួយ គឺខ្ញុំមិនទាន់ដល់ថ្ងៃត្រូវបង្វិលលុយឲ្យគាត់ផង មកថាខ្ញុំសុទ្ធតែជាមនុស្សបោកប្រាស់ សួរថាខ្ញុំត្រូវដល់ថ្ងៃបង់លុយឲ្យគាត់នៅ”

លោកថាបើទោះជាខាងអតិថិជន បង្វិលលុយឲ្យលោកមិនទាន់ តែលោកមិនដែលហួសថ្ងៃ ហើយបោកប្រាស់ក្រុមហ៊ុនណាមួយក្នុងគម្រោងរកស៊ីចូលគ្នានោះទេ ទើបលោកតុកស៊ិច ហើយសម្រេចចិត្តអាដៃដើម្បីសម្លាប់ខ្លួន។
មកទល់ម៉ោងនេះលោកថា សភាពក្នុងខ្លួននៅអស់កម្លាំងដោយសារតែឈាមហូរច្រើន។ តែខាងគ្រូពេទ្យបានអះអាងថាលោកនឹងសះស្បើយក្រោយការសម្រាកព្យាបាលមួយរយ:។ លោកបង្ហាញការសុំទោស ចំពោះទង្វើអាដៃខ្លួនឯង ដោយលោកបានចាត់ទុកថានោះជាទង្វើគួរឲ្យស្អប់ក្នុងសង្គម ដោយលោកស្នើសុំកុំឲ្យមានអ្នកយកគំរូអាក្រក់នេះ៕


មតិយោបល់