ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង George Michael តាមពិត​ស្រឡាញ់ភេទដូចគ្នា​

Kenny Goss គឺមានទំនាក់ទំនង​ជាមួយ George Michael រយ:ពេល ១៣ឆ្នាំ ហើយពួកគេ​មានបំណង​ចង់រៀបការ​ជាមួយគ្នាទៀតផង ហើយពេលនេះ Goss កំពុងពិបាកចិត្តយ៉ាងខ្លាំង ដែល​តារាចម្រៀង​វ័យ ៥៣ឆ្នាំ បានស្លាប់កាលពីថ្ងៃទី​២៥​ ធ្នូ។​
បរិយាយពី George Michael លោក Kenny Goss បាននិយាយថា មិត្តជាទីស្រឡាញ់ និង​សេចក្តីស្រឡាញ់ជាយូរមកហើយ ខ្ញុំពិត​ជា​ពិបាកចិត្តណាស់ គាត់ជាផ្នែកមួយដ៏សំខាន់ នៃជីវិត​របស់ខ្ញុំ ហើយខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់​។​

តារាចម្រៀងខាងលើ បានស្លាប់កាលពីថ្ងៃទី​អាទិត្យទី ២៥ ធ្នូ នៅ​គេហដ្ឋានរបស់លោក​នៅ​ Oxfordshire ប្រទេស​អង់គ្លេស ដោយលោកបានដេកស្លាប់លើគ្រែ ដោយសារតែបេះដូងធ្វើទុក្ខ ដែលធ្វើឲ្យអ្នកគាំទ្រលោកជុំវិញពិភពលោក ភ្ញាក់ផ្អើលយ៉ាងខ្លាំង។
Kenny Goss ថា George Michael ជាបុរសខ្លាំង និងអស្ចារ្យសម្រាប់លោក ។​ លោក Kenny Goss មានទំនាក់ទំនងស្នេហា ជាមួយនឹងគ្នាក្នុងអំឡុងឆ្នាំ ១៩៩០ តែនៅឆ្នាំ ២០១១ ក៏បានចែកផ្លូវគ្នា ។​

ក្រោយការចែកផ្លូវគ្នានេះដែរ តារាចម្រៀង George Michael ក៏មានទំនាក់ទំនងស្នេហា ជាមួយ Fadi Fawaz ហើយ សាកសពរបស់តារាចម្រៀង Michael ក៏រកឃើញដោយមិត្តប្រុស​ថ្មីរបស់លោក ផងដែរ​៕​

អតីតមិត្តប្រុសរួមខ្នើយរបស់ George Michael

មតិយោបល់