ព័ត៌មានសិល្បៈ និងកម្សាន្ត

ផេន ខេក ញញឹមស្រស់ក្រោយផ្ញើផ្ទះនិងប៉ូលិសរួច

តារាសម្ដែងស្រី នាង ផេន ខេក បានចូលរួមសហការជាមួយប៉ូលិសនៅក្នុងក្រុង មីនប៊ុរី ក្នុងការផ្ដល់សំណៅឯកសារផ្ទះ​ ចូលរួមគ្រោងការ Police I lert u របស់គោលនយោបាយក្រុមគណ:រក្សាភាពស្ងប់ស្ងាត់សង្គម ហើយនៅក្នុងនេះដែរក៏មានតារាចំនួន ពីរដួងផ្សេងទៀតបានចូលរួម ដូចជា លោក ម៉ារីអូ ម៉ៅរើ និង​ នាង​​ ខ្វាន់ ឧស្សាហ៍មន្នី ។

គ្រោងការ Police I lert u ជាគោលនយោបាយថ្មីរបស់នាយរដ្ឋមន្រ្ដីថៃ លោក ប្រាយុទ្ធ ចាងអូឆា បានក្រើនតឿនរំលឹកដល់សុខសុវត្ថិភាពរបស់ប្រជាជនថៃ ខណ:ដែលពួកគេមិននៅផ្ទះ ឬចាកចេញពីផ្ទះរយ:ពេលច្រើនថ្ងៃ ហើយដើម្បីធានានូវសុខសុវត្ថិភាពសន្ដិសុខរយ: ២៤ ម៉ោង ប្រជាពលរដ្ឋ អាចប្ដឹងប៉ូលិស ឬជូនដំណឹងហេតុការណ៍បន្ទាន់ តាមរយ: Application របស់សមត្ថកិច្ច បានភ្លាមៗ នៅលើ App ដែលមានឈ្មោះថា Police I lert u ។

ជាគំរូពលរដ្ឋល្អដល់ប្រជាជនថៃ នាង ផេន ខេក នឹង ក្រុមគ្រួសារបានផ្ញើសារផ្ដាំអ្នកគាំទ្ររូបនាងទាំងអស់ បានចូលរួមគម្រោងការមួយនេះទាំងអស់គ្នា នឹងរក្សាភាពសហការល្អជាមួយប៉ូលិសទាំងអស់គ្នាផងដែរ ៕

ប្រភព៖ khaosod

មតិយោបល់