ព័ត៌មានសិល្បៈ និងកម្សាន្ត

G-Dragon និយាយពីជីវិតឯកជនលើកដំបូង ជាសាធារណៈ

ជាលើកដំបូង​ក្នុងកម្មវិធីផ្សាយជា​សាធារណ: តារាចម្រៀង G-Dragon របស់ក្រុម BIGBANG បានបង្ហាញរឿង​អាថ៌កំបាំងក្នុងចិត្ត ដែលជា​អារម្មណ៍ផ្ទាល់ខ្លួនរបស់លោក។​
G-Dragon ជាតារាកំពូលមួយដួង ដែលល្បីល្បាញ បំផុត ក្នុងប្រទេសកូរ៉េ ហើយទស្សនិកជន​មិនច្រើននោះទេ ដែលបានដឹងពីជីវិត​ឯកជនរបស់លោក។

កន្លងទៅ ផលិតកម្ម YG Entertainment បានទប់ស្កាត់មិនទម្លាយ រឿង​ឯកជនរបស់លោក នោះឡើយ ទើបតែ​កម្មវិធីជជែកចុងក្រោយ នៅលើកញ្ជក់ទូរទស្សន៍ MBC លោក G-Dragon បានសម្រេចចិត្តផ្តល់ព័ត៌មាន ពីជីវិត​ឯកជនរបស់លោក។​

ក្នុងបទសម្ភាសន៍ ជាមួយស្ថានីយ៍ទូរទស្សន៍ខាងលើ G-Dragon ត្រូវបានពិធីករសួរពី​ទំនាក់ទំនងជាមួយ តារាម៉ូដែលជប៉ុន Nana Komatsu និង Kiko Mizuhara ដោយសួរពីស្ថានភាព​ទំនាក់ទំនង​បច្ចុប្បន្ន និងមូលហេតុ នៃការបែកបាក់គ្នា។
G-Dragon បាននិយាយថា ប្រសិនបើខ្ញុំ​ទទួលស្គាល់ថាបែកបាក់គ្នា មានន័យថា ខ្ញុំមានទំនាក់ទំនង​ជាមួយគ្នា ។​ តារាចម្រៀង​ល្បីល្បាញរូបនេះបានបន្តថា ខ្ញុំគិតថា​ប្រភេទនៃ​អារម្មណ៍ជា​រឿងសំខាន់ ហើយបើខ្ញុំបង្ហើបទៅ ច្បាស់ណាស់ នឹងមានផលវិជ្ជមាន និងអវិជ្ជមាន​ សម្រាប់ដៃគូ ។ ប៉ុន្តែខ្ញុំជា​មនុស្សសាធារណ:ជន ពួកគាត់អាចដឹងបាន ជារឿងត្រឹមត្រូវ ប៉ុន្តែខ្ញុំក៏មានសិទ្ធបិទបាំង​ មិនឲ្យពួកគាត់បានដឹង​ផងដែរ​៕​

មតិយោបល់