ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសិល្ប:ល្បីៗ ចូលបំភ័យហ្វេនក្នុងរោងកុន

កាលពីរសៀលថ្ងៃទី២៩ ធ្នូនេះ តារាល្បីៗជាច្រើន ដែលត្រូវគេស្គាល់ថាជាតួអង្គសំខាន់ក្នុងរឿង”ខ្មោចម៉ាំមី” របស់ផលិតកម្ម LD បានតុបតែងខ្លួនជាខ្មោចប្លែកៗ ចូលបំភ័យអ្នកទស្សនារឿងដល់រោងកុនតែម្ដង ដើម្បីពញាក់អារម្មណ៍ពួកគេ។ សកម្មភាពនេះត្រូវបានធ្វើឡើងដើម្បីអបអរការដាក់បញ្ចាំងរឿងនេះជាផ្លូវការ ខណ:ដែលអ្នកគាំ​ទ្រ​ ​ក៍​មា​ន​អ្ន​ក​ខ្លះ​ភ័​យ​ស្រែ​ក​ច​ង់​ផ្អើ​ល​រោ​ង​។

លោក លៀក លីដា ចាងហ្វាងផលិតកម្មLD Picture បានអះអាង ដោយសារតែការសម្ពោធរឿងរបស់ផលិតនានាមានភាពច្រំដែល ដោយគ្រាន់តែដាក់តុអង្គុយ ហើយអត្ថាធិប្បាយខ្លឹមសារសាច់រឿង ទើបលោកសម្រេចមិនធ្វើសម្ពោធណាមួយ ហើយជ្រើសយកឱកាសឲ្យតួសំខាន់ៗ តែងខ្លួនឲ្យដូចនៅក្នុងសាច់រឿងទៅពញាក់អារម្មណ៍អ្នកទស្សនាដោយស្ងាត់ៗវិញ។ លោកថាតារាដែលបានតុបតែងជាខ្មោនៅបំភ័យទាំនោះរួមមាន អ្នកនាងខ្ញុង នាយក្រឹប និងលោកប៊ីអាយជី។ ក្នុងនោះតារាល្បីៗផ្សេងទៀតរួមមាន អ្នកនាងសុខ សោម៉ាវត្តី កញ្ញា គៀត សុវណ្ណាឡាង កញ្ញា ថន លក្ខិណា នាយចឺម នាយគ្រឿន និងតួអង្គជាច្រើនផ្សេងទៀត ដែលមានខ្លះមិនបានសម្ដែងក្នុងរឿង”ខ្មោចម៉ាំមី” ក៍បានបង្ហាញខ្លួនទៅពញាក់អារម្មណ៍ហ្វេនយ៉ាងផុសផុលនាថ្ងៃនោះផងដែរ។

លោកថាជម្រើសរបស់ខ្លួន គឺជាការបើកឱកាសឲ្យអ្នកគាំទ្របានជួបដោយផ្ទាល់ជាមួយតារាសម្ដែង ហើយជួបក្នុងភាពមិនបានដឹងមុនទៅទៀត ដើម្បីឲ្យហ្វេនសប្បាយចិត្ត។ លោកបានជម្រើសយករោងលីជេននៅផ្សារទំនើប TK ដោយលោកទទួលស្គាល់ថា ការតុបតែងខ្លួនជាខ្មោចក្នុងរឿង ហើយចូលបំភ័យស្ងាត់ៗក្នុងរោង គឺពិតជាធ្វើឲ្យអ្នកទស្សនាខ្លះស្គឺពិតជាធ្វើឲ្យអ្នកទស្សនាខ្លះស្រែកចង់ភ្លាត់សំលេង។
លោកលីដា បញ្ជាក់ថា ខ្សែរឿង”ខ្មោចម៉ាំមី” មានការទទួលស្គាល់តាំងពីមុនដាក់បញ្ចាំង ទើបលោកសម្រេចមិនធ្វើពិធីសម្ពោធ ហើយកំណត់ត្រឹមឲ្យតារាសម្ដែងចុះជួបអ្នកគាំទ្រដោយផ្ទាល់។ យ៉ាងណាមិញលោកថា មិនច្បាស់រឿងគម្រោងរៀបចំឲ្យតួចុះពញាក់អារម្មណ៍អ្នកគាំទ្របែបនេះជាថ្មីម្ដងទៀត ក្នុងពេលខ្សែរឿងមួយនេះបន្តបញ្ចាំងនៅតាមរោងកុននោះទេ។
នាយក្រឹបបានអះអាងថា នេះជារសជាតិថ្មី ដែលលោកបានជួបអ្នកគាំទ្រ ដោយការតុបតែងខ្លួនជាខ្មោច ហើយបិះនឹងធ្វើឲ្យលោកភ័យខ្លួនទៅវិញ នៅពេលអ្នកគាំទ្រខ្លះស្ទុះរត់និង លោតកញ្ឆេងបណ្ដាលឲ្យលោកភ្ញាក់ជាងទៅវិញ។ លោកថារឿង “ខ្មោចម៉ាំមី” លោកសម្ដែងជាខ្មោច ទើបលោកត្រូវតែងជាខ្មោច ហើយដើរបន្លាចក្នុងរោងងងឹតៗ ពញាក់អារម្មណ៍អ្នកទស្សនា៕



មតិយោបល់