ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកនាង Angelina Jolie ជិតមករស់នៅខេត្តបាត់ដំបង

នាង Angelina Jolie មានគម្រោងមករស់នៅក្នុងប្រទេសកម្ពុជា នៅក្នុងផ្ទះបុរាណដែលស្ថិតនៅក្នុងតំបន់ព្រៃភ្នំនាទឹកដីខេត្តបាត់ដំបង នាពេលឆាប់ៗខាងមុខនេះ ដោយនាងមិនបានអះអាងថា មិនមែនដោយសារការទ្រាំមិនបានចំពោះការលែងលះនោះឡើយ ទំនងអាចជានាងចង់បំពេញបំណងចិត្តកូនប្រុសចិញ្ចឹមជនជាតិខ្មែរ ម៉ាដូស ដែលធ្លាប់មានរឿងក្ដីក្ដាំជាមួយ ប្រេដ ភីត ។

ប្រទេសកម្ពុជាទឹកដីសុវណ្ណភូមិ មានភាពសម្បូរបែប នឹង មានធម្មជាតិស្រស់ត្រកាល ជាមូលហេតុមួយក្នុងការបណ្ដាលចិត្តអ្នកនាង Angelina Jolie មករស់នៅក្នុងប្រទេសកម្ពុជាយើង ដោយនាងពោលប្រាប់សារព័ត៌មានថា ” ឆាប់ៗនេះ ការលែងលះនឹងបានចប់សព្វគ្រប់ នាងនឹងចាកចេញឲ្យឆ្ងាយ តាមលទ្ធិភាពដែលអាចទៅរួច ហើយទីកន្លែងដែលមានគោលដៅដំបូង គឺ ខេត្តដំបង នៅក្នុងប្រទេសកម្ពុជា ដែលមានផ្ទៃដី ១២0,000 ម៉ែត្រ “។

សូមជម្រាបផងដែរថា អ្នកនាង Angelina Jolie កំពុងរងនូវការស៊ើបអង្កេតរបស់ FBI នៅឡើយ បើទោះជាយ៉ាងនេះក្ដី នាងនៅមានចិត្តស្រលាញ់កូនប្រុសច្បងនាង ជាជនជាតិខ្មែរ រួមទាំងប្រជាជនកម្ពុជាផងដែរ ៕

ប្រភព៖ radaronline

មតិយោបល់