Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត រឿង«Jailbreak...

រឿង«Jailbreak» រំលេចឈុតវៃតប់ញាក់សាច់ ក្នុងFull Trailer

បើទោះជារឿងការពារឩក្រិដ្ឋជន ឬ Jailbreak ត្រូវផលិតឡើងដោយផលិតករខ្មែរនោះក៏ដោយ ក៏ទម្រង់Full Trailer ដែលបានចេញផ្សាយនៅប៉ុន្មានម៉ោងនេះ គឺមានទម្រង់ដូចគ្នានឹងរឿងបរទេសបេះបិទ។ តួសម្ដែងល្បីៗដែលត្រូវបានជ្រើសឲ្យសម្ដែងរឿងនេះ បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ថានេះនឹងក្លាយជារឿងរបស់ខ្មែរទី១ ដែលជួយឲ្យវិស័យភាពយន្តខ្មែរមានមុខមានមាត់ស្មើនឹងភាពយន្តក្នុងតំបន់។

យោងតាមការអះអាងរបស់ផលិតរឿងJailbreak មានការរំពឹងខ្ពស់យ៉ាងខ្លាំង ថាសាច់រឿងមួយនេះ នឹងកក្រើកនៅដើមឆ្នាំ២០១៧ខាងមុខ។ ខ្សែរឿងត្រូវបានផលិតឡើងក្នុងកម្រិតទន់ខ្ពស់ ដោយតួសម្ដែងល្បីៗក៏ត្រូវគេឃើញផ្ដុំគ្នាក្នុងរឿងមួយនេះ ខុសពីភាព យន្តខ្មែរកន្លងមកផងដែរ។ អ្វីដែលសំខាន់គឺទម្រង់សម្ដែង និងទម្រង់វាយប្រហាររបស់តួអង្គនៅក្នុងរឿងនេះ គឺមានលក្ខណ:មិនខុសពីរឿងបរទេស ដែលធ្វើឲ្យគេមិនចង់ជឿថានេះជារឿងដែលផលិតដោយផលិតករខ្មែរចាប់ដៃជាមួយផលិតករបរទេស។ តួអង្គល្បីៗរួមមាន កញ្ញាឌុច លីដា លោកពែកមី លោកសាវិន ហ្វីលីប កញ្ញាសម ថារ័ត្ន ដែលជាកីឡាការិនីល្បុក្កតោ និងតារាល្បីឈ្មោះច្រើនទៀត សុទ្ធតែជឿជាក់ថារឿងនេះនឹងធ្វើឲ្យរញ្ជួយវិស័យភាពយន្តខ្មែរក្រោយការបញ្ចាំងគ្រប់រោងនៅថ្ងៃទី៣១ មករាឆ្នាំ២០១៧ខាង។


ខាងក្រោមនេះ ជា Full Trailer របស់រឿង Jailbreak ដែលទើបបង្ហោះឡើង ហើយមានការលើកឡើងពេញសង្គមហ្វេសប៊ុកថាជារឿងមិនចាញ់ភាពយន្តវ៉ៃប្រហាររបស់បរទេស៖

Loading...