ព័ត៌មានសិល្បៈ និងកម្សាន្ត

សួង សុវណ្ណារ៉ា ទឹកលាងបង្គន់ចាប់ផ្ដើមកាត់ក្រពះពោះវៀន

ព័ត៌មានចុងក្រោយ បានអះអាងថា ដោយសារតែពេលប៉ុនប៉ងសម្លាប់ខ្លួន លោកសួង សុវណ្ណារ៉ា ដែលជាផលិតករប្រចាំនៅទូរទស្សន៍បាយ័ន និង CTV8HD បានផឹកទឹកលាងបង្គន់អស់រហូតដល់មួយដបដើម្បីបំពុលខ្លួន ពេលនេះទឹកលាងបង្គន់នោះត្រូវបានគ្រូពេទ្យបញ្ជាក់ថាធ្វើទុក្ខយ៉ាងខ្លាំង។ លោកត្រូវក្រុមគ្រូពេទ្យជំរុញឲ្យទៅលាងក្រពះពោះវៀន នៅក្នុងមន្ទីរពេទ្យប្រទេសថៃជាបន្ទាន់ បន្ទាប់ពីទឹកថ្នាំលាងបង្គន់ ត្រូវបានលាងចេញពីក្នុងខ្លួនហើយ តែសភាពកាត់ក្រពោះ និងពោះវៀន នៅតែបានធ្វើទុក្ខ។

លោកសួង សុវណ្ណារ៉ា បានថ្លែងប្រាប់ពីអាការ:ចុងក្រោយមុននេះថា សភាពក្នុងខ្លួនរបស់ចាប់ផ្ដើមពឺតផ្សារនៅសព្វកន្លែងក្នុងក្រពះពោះវៀន ដោយខាងគ្រូពេទ្យថាទឹកលាងបង្គន់ ដែលលោកបានលេបបានកាត់ផ្នែកខ្លះបណ្ដាលឲ្យរលាក និងដំបៅ។ លោកមានគម្រោងចេញទៅព្យាបាល នៅក្នុងប្រទេសថៃ ប៉ុន្តែដោយសារតែលោកកក់សំបុត្រមិនទាន់បាន មិនទាន់រកអ្នកជូនទៅបាន និងបញ្ហាសំខាន់គឺត្រូវការពេលវេលាប្រមូលលុយទៅរ៉ាប់រង ក្នុងការព្យាបាលនោះផង ទើបលោកមិនទាន់ចេញទៅ។ យ៉ាងណាមិញ លោកថានឹងចេញទៅព្យាបាល នៅក្នុងប្រទេសថៃក្នុងរង្វង់ស្អែក ឬខានស្អែក បន្ទាប់ពីសភាពធ្វើទុក្ខដែលបណ្ដាលមកពីទឹកលាងបង្គន់ ចាប់ផ្ដើមកាត់ក្រពះ ពោះវៀនធ្ងន់ធ្ងរទៅៗ។

ងាកទៅកាន់ជម្លោះរវាងលោក និងបងស្រីធម៌ឈ្មោះអេមី ដែលត្រូវគេស្គាល់ជាម្ចាស់ខុនដូ និងជាភរិយារបស់មន្ត្រីក្រសួងមួយវិញ លោកសួង សុវណ្ណារ៉ា បានអះអាងថាត្រូវបានបញ្ចប់ហើយ បន្ទាប់ពីបងស្រីធម៌ម្នាក់នោះ បង្ហោះសារចោទប្រកាន់ថាលោកអាដៃ និងស្លាប់ខ្លួនដោយធ្វើឆាកល្ខោន។ លោកថាអ្នកនាងបានលុបចោល នូវការវាយប្រហារចំពោះខ្លួន ហើយរវាងលោក និងអ្នកនាងក៏ចាប់ផ្ដើមស្ងប់ស្ងាត់ដាក់គ្នាជាថ្មី ជាពិសេសក្នុងពេលដែលបងស្រីធម៌ របស់លោកដឹងថាអ្វីដែលបានកើតឡើងគឺជាការពិត។ លោកថាគ្រាន់តែបងស្រីធម៌ ផ្ដើមបង្ហោះចោទថាលោកជំពាក់បំណុលទូរទស្សន៍រុំកោះ បណ្ដាលទូរទស្សន៍ដែលបានធ្វើការជាមួយលោក បានខលមកលោកគ្រប់គ្នា សុំឲ្យលោកកុំគិត និងត្រូវតែរស់ ដោយខាងទូរទស្សន៍នឹងសុំឲ្យលោកត្រលប់មកផលិតកម្មវិធី ឲ្យបន្តទៀត ដោយសារតែកម្មវិធី ដែលលោកផលិតឡើង មានការទទួលស្គាល់ជាពិសេសគឺកម្មវិធី «នេះមិនមែនជាសុបិន្ត» និងកម្មវិធីសម្រស់រាប់មិនអស់។ លោកមិនខឹងរាល់អ្វីដែលបងស្រីធម៌ បានបង្ហោះនោះទេ ដោយលោកចាត់ទុកគឺអាចបណ្ដាលមកពីលោកជំទាវរូបនេះ ខឹងរឿងលោកកទម្លាយប្រាប់គេថា លោកសម្លាប់ខ្លួនលោកទី២ ដោយសារអន់ចិត្តនឹងបងស្រីធម៌ បណ្ដេញចេញពីខុនដូ ហើយធ្វើឲ្យបងស្រីធម៌ឆេះដុំ។ យ៉ាងណាមិញ លោកថាការវាយប្រហារណាមួយ ពីសំណាក់បងស្រីធម៌​​ ចំពោះលោកត្រូវបានដោះស្រាយហើយ ដោយលោកក៏ប្រកាសសុំទោសបងស្រីធម៌ បន្ទាប់ពីបានសម្លាប់ខ្លួននៅ ក្នុងខុនដូរបស់បងស្រីធម៌ បណ្ដាលឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ខុនដូនោះ៕

មតិយោបល់