ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ អាវីហ្សា សម្រេចចិត្តចូលគុក ក្រោយជនរងគ្រោះទារសំណងដាច់ខាត៦៥០០ដុល្លារ

យោងតាមការផ្ដល់ដំណឹងរបស់អ្នកនាង ព្រំ រដ្ឋា ជាតំណាងជនរងគ្រោះ បានអះអាងថាកិច្ចចចាររវាងជនរងគ្រោះ និងកញ្ញាពេជ្រ អាវីហ្សា ទំនងមិនត្រូវរ៉ូវគ្នានោះទេ ដោយសារតែអ្នកនាងព្យាយាមសម្រួលជាមួយគ្រួសារជនរងគ្រោះអស់ពីលទ្ធភាពហើយ ប៉ុន្តែគ្រួសារជនរងគ្រោះនៅតែប្រកាន់ជំហរទាមទារសំណងផ្ដាច់៦៥០០ដុល្លារ ហើយកញ្ញាពេជ្រ អាវីហ្សា ថាមិនមានលទ្ធភាព។ កញ្ញាពេជ្រ អាវីហ្សា បានអះអាងថានាងមានលទ្ធភាពអស់ពីខ្លួនត្រឹមតែ២ពាន់ដុល្លារប៉ុណ្ណោះ ហើយបើភាគីជនរងគ្រោះនៅតែមិនព្រម នាងសុខចិត្តជាប់គុក។

អ្នកនាងព្រំ រដ្ឋា ម្ចាស់ផលិតកម្ម PR និងជាតំណាងជនរងគ្រោះ ដែលប៉ះទង្គិចម៉ូតូ និងរថយន្តជាមួយកញ្ញាពេជ្រ អាវីហ្សា កាលពីយប់ថ្ងៃទី២៣ មីនា ឈានចូល២៤ មីនា បានអះអាងថា អ្នកនាងលែងហ៊ានអាកាត់ចំពោះគ្រួសារជនរងគ្រោះទៀតហើយ បន្ទាប់ពីគ្រួសារជនរងគ្រោះប្រកាន់ជំហរទារផ្ដាច់៦៥០០ដុល្លារ ហើយកញ្ញាពេជ្រ អាវីហ្សា ថាមិនមានលុយបង់។ អ្នកនាងថាបញ្ជាក់ថាខ្លួនមិនខុសពីអាជ្ញាកណ្ដាលនោះទេ គឺខាងនោះក៏កូនចៅ ហើយម្ខាងទៀតជាមិត្តក្នុងសិល្ប: ប៉ុន្តែផ្អែកតាមសភាពជំងឺរបស់ជនរងគ្រោះ អ្នកនាងបើជនរងគ្រោះបានលុយតិចជាងហ្នឹង ក៏យកមកចាត់ចែងមើលជំងឺ និងទុកគ្រាន់ហូបពេលធ្វើការមិនទាន់បាន មិនកើតនោះដែរ។ អ្នកនាងថាគ្រាន់តែរួចរាល់ការវះកាត់ឆ្អឹងដែលបាក់ច្រើនកន្លែងគឺជនរងគ្រោះចំណាយអស់ជាង៣០០០ដុល្លារទៅហើយនៅក្នុងមន្ទីរពេទ្យឯកជនមួយនៅម្ដុំផ្សារដេប៉ូ ចុះទម្រាំការមើលថែផ្សេងទៀត។ អ្នកនាងអ្នកនាងប្រហែលជាអស់លទ្ធភាពក្នុងការសម្រុះសម្រួលហើយ ក្នុងពេលដែលឃើញជនរងគ្រោះជាកូនចៅរបស់ខ្លួនក៏មានសភាពធ្ងន់ធ្ងរ(ម្នាក់) ហើយអ្នកនាងក៏ដឹងពីស្ថានភាពមិនសូវសំបូរលុយរបស់តារាសិល្ប:។ អ្នកនាងថាបើការចចារមិនត្រូវគ្នាមានតែទុកឲ្យច្បាប់វាស់វែង និងកាត់ទោសតាមច្បាប់ប៉ុណ្ណោះ ដោយអ្នកនាងអស់មានលទ្ធភាពទៅស្នើសុំឲ្យគ្រួសារជនរងគ្រោះបញ្ចុះសំណងទាបជាងហ្នឹងទៀតហើយ។

កញ្ញាពេជ្រ អាវីហ្សា បានអះអាងថាកញ្ញាមិនត្រូវបានធានាឲ្យចេញក្រៅឃុំនោះទេមកទល់នឹងរសៀលថ្ងៃទី២៤ មីនា បន្ទាប់ការចចារមិនត្រូវគ្នា។ កញ្ញាបញ្ជាក់ថាខ្លួនមិនមានខ្លាចក្នុងការផ្ដល់សំណងចំនួន៦៥០០ដុល្លារតាមការទាមទារនោះទេ ប៉ុន្តែមកពីកញ្ញាមិនមាននៅក្នុងពេលនេះ ទើបអត់ដឹងនិយាយថាមិច។ កញ្ញាថាខ្លួនដើររកលុយគេអស់ពីខ្លួន អាចបានត្រឹមតែ២០០០ដុល្លារប៉ុណ្ណោះនៅក្នុងពេលនេះ។ កញ្ញានិយាយថាខ្លួនអត់មានលុយដល់៦៥០០ដុល្លារបង់ទេ ហើយបើមិនអាចមានលុយបង់ ជនរងគ្រោះសម្រេចឲ្យច្បាប់ចាត់ការតាមផ្លូវច្បាប់ គឺ កញ្ញាពេញចិត្តជាប់គុក។ ពេជ្រ អាវីហ្សា និយាយទាំងក្កុកក្ដួលថា នាងឡូយឆាយហ៊ឺហារ តែក្នុងសិល្ប:ប៉ុណ្ណោះតែបើឲ្យមានលុយទាំងពាន់ដើម្បីដោះស្រាយគឺមិនមានទេ។

ជាមួយនឹងការចរចារមិនត្រូវគ្នានេះ បានធ្វើឲ្យមានសំណួរជាច្រើនពីសំណាក់តារាសិល្ប: និងមហាជន ខណ:ដែលអ្នកនាងព្រំ រដ្ឋា ក៏បញ្ជាក់ថាអស់លទ្ធភាពនឹងបញ្ចុះសំណងពីជនរងគ្រោះ ហើយពេជ្រ អាវីហ្សា ក៏ប្រកាសថាខ្លួនអត់មានលុយគ្រប់ចំនួនតាមការទាមទា៕

មតិយោបល់