ព័ត៌មានសិល្បៈ និងកម្សាន្ត

កែវ នីសា វាយបកពាក្យចចាមអារ៉ាម

ឆ្លើយតបនឹងការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានក្នុងស្រុក ជាពិសេសគឺការលើកឡើងរបស់អ្នកសិល្ប: ដែលអះអាងថាតារាសម្ដែងអ្នកនាង កែវ នីសា កំពុងសម្ងំរួមរស់ជាមួយតារាសម្ដែង លោក លឹម ជាឡាយ ដែលជាសង្សារនោះ គឺនឹងប្រកាសថាមិនមានទាល់តែសោះ។ ជាមួយគ្នានោះអ្នកនាងក៏បានប្រកាសថាខ្លួនមិនមានស្នេហាណាមួយនៅក្នុងពេលនេះផងដែរ។

អ្នកនាងនិយាយថាមនុស្សជាច្រើនចេះតែលើកមិនពិតពីខ្លួនម្ដងជាពីរដង ដោយសូម្បីតែនាងមិនបានដឹងខ្លួនទាល់តែនាពេលចុងក្រោយ។ អ្នកខ្លះថាអ្នកនាងទាក់ទងជាមួយលោក លឹម ជាឡាយ ដែលគេល្បីថាជាសង្សារចាស់នឹងគ្នា និងខ្លះថានាងមិនទទួលថតរឿងក្រៅពីឲ្យសម្ដែងជាតួក្មេងក្នុងរឿងជាដើម។ អ្នកនាងថាខ្លួនមិនមែនមិនទទួលស្គាល់ពីស្នេហានោះទេ ប៉ុន្តែបណ្ដាលមកពីរឿងរ៉ាវនោះមិនមានការពិតទើបមិនអាចទទួលយក។ អ្នកនាងថាខ្លួនធ្លាប់មានស្នេហា ប៉ុន្តែនៅក្នុងពេលនេះ អត់មានអ្នកបានជាប់ជំពាក់បេះដូងនោះទេ ដោយសារតែអ្នកនាងមិនទាន់ចង់គិត។ អ្នកនាងនិយាយថា«រាល់ថ្ងៃមានគេថាខ្ញុំមានស្នេហា តែខ្ញុំអត់មានផង គឺអត់សោះតែម្ដងជាមួយអ្នកនិយាយមិនពិតពីខ្ញុំនឹង!»។ នាងថាដរាបណាខ្លួនមិនទាន់រកឃើញបុរសដែលអាចនាងកក់ក្ដៅ និងមិនមែនជាបុរសដែលហ៊ានតស៊ូរស់នៅជាមួយនឹងម្ដាយរបស់នាង គឺនាងមិនទទួលដាច់ខាត ដោយអះអាងថារឿងលុយ រឿងបុណ្យស័ក្តមិនមែនជាអ្វីដែលនាងប៉ងប្រាថ្នា។ នេះជាការឆ្លើយតបបន្ទាប់ពីមានការសាយភាពច្រើនឡើងថានាងមានស្នេហាជាបុរសទ្រព្យស្ដុក និងក្រោយមកថានាងបានត្រលប់ទៅរួមរស់ជាមួយលោក លឹម ជាឡាយ ដែលល្បីថាអ្នកទាំងពីរធ្លាប់ស្រឡាញ់គ្នា។

អ្នកនាងថាខ្លួនមិនទាន់គិតដល់រឿងស្នេហានោះទេ ដោយសារតែមមាញឹកនឹងរឿងមុខជំនួញដល់លក់ផលិតផលនៅលើអនឡាញ ផ្នែកផលិតផលថែរក្សាសម្រស់ខ្លាំងពេក។ ប៉ុន្តែនាងក៏នាងពិចារណារឿងនេះផងដែរ បើដល់ពេលវេលាមួយដែលនាងយល់ថាសមស្រប។ នាងថានៅក្នុងពេលនេះសម្ពាធការងារ មិនធ្វើឲ្យនាងខ្វល់ខ្វល់ពីរឿងស្នេហានោះទេ ខណ:ដែលការលើកឡើងថានាង និងតារាសម្ដែងលោកលឹម ជាឡាយបានពាក់ព័ន្ធគ្នាគឺរឹតតែជារឿងខុសស្រឡះ។ នាងរំពឹងយ៉ាងខ្លាំងថាខ្លួននឹងបញ្ចប់ការប៉ាន់ស្មានមិនពិតកន្លងមក ដើម្បីឲ្យនាងសប្បាយចិត្តក្នុងការទទួលការងារសិល្ប: ជាពិសេសគឺការសម្ដែង ក្រោយទើបនឹងបញ្ចប់ភាពយន្តថ្មីមួយនៅបាយ័នមុននេះ៕

មតិយោបល់