ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាកំប្លែងស្រីថៃ ជនជាតិកូរ៉េត្រូវបញ្ឈប់ការងារសិល្បៈ ហើយវិលទៅ កូរ៉េ ទាន់ហន់

តារាកំប្លែងថៃ នាង ជី យន់ ជាជនជាតិកូរ៉េ ដែលដើមឡើយនាងជាអ្នកគាំទ្ររបស់តារាចម្រៀងប្រុស ប៊ី ឌឹស្ដារ របស់ផលិតកម្ម GMM Grammy ហើយនាងបានក្លាយខ្លួនជាតារាសម្ដែង និងកំប្លែងនៅក្នុងប្រទេសថៃ​​​ ក៏ដោយសារការស្រលាញ់សិល្ប:នៅក្នុងប្រទេសថៃ នឹងភាពកំប្លែងដោយការនិយាយភាសាថៃមិនច្បាស់របស់នាង រួមទាំងមានការជួយជ្រុំជ្រែងពីសំណាក់ អាយដល របស់នាងក្នុងការឈានជើងចូលក្នុងពិភពសិល្ប:ថៃ ។

អស់រយ:ពេលជាច្រើនឆ្នាំហើយ ដែលតារាសម្ដែង ជី យន់ បានកសាងកេរ្ដិ៍ឈ្មោះនៅក្នុងពិភពសិល្ប:ថៃ ហើយនាងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនថៃគ្រប់រូប រួមទាំងជនជាតិកូរ៉េ ផងដែរ ។ ដំណឹងអកុសលថ្មីនេះៗ នាង ជី យន់ ត្រូវបានអ្នកគ្រប់គ្រងកម្មវិធីទូរទស្សន៍ថៃ បញ្ឈប់នាងពីការងារចំនួន ៣ កម្មវិធីធំៗ ដោយសារហេតុផលសំអាងថា នាងមានជម្លោះជាច្រើនដង ច្រើនសារជាមួយអ្នករួមអាជីពការងារ និងក្រុមការងារខ្លាំងពេក ជាហេតុបណ្ដាលឲ្យនាងត្រូវបញ្ចប់ពីការងារសិល្ប: ហើយវិលទៅប្រទេស កូរ៉េ វិញ ។

តារាថៃជាមិត្តភក្ដ្រស្និទ្ធបំផុតរបស់ ជី យន់ បានប្រាប់ថា ” នាងជាមនុស្សចូលចិត្តបង្អាប់ ហើយផ្ទុះសំណើចនៅក្នុងកម្មវិធី ខ្ញុំជាអ្នកសិ្នទ្ធនឹងនាង មិនមានការខឹងអ្វីឡើយ បើជឿតែម្ខាងគឺមិនមានចេតនាល្អទេ ហេតុផលគឺនាងនិយាយមិនច្បាស់ មិនយល់ច្បាស់ពីភាសាថៃ ហើយទាំងដែល ជី យន់ នាងមានកង្វល់ចំពោះរឿងព័ត៌មានផ្សេងៗ ដែលបានចេញផ្សាយ ទើបផ្ដល់កម្លាំងចិត្តឲ្យនាង បើទោះបីម្ខាងទៀតគេល្អក៏ដោយ ដែលនិយាយមកនេះ គឺចង់ឲ្យនាងរឹងម៉ាំ នឹងសម្របសម្រួលទៅយ៉ាងល្អ ” ។

យ៉ាងក្ដី ខណ:ដែល ជី យន់ បង្ហោះរូបភាពវិលទៅប្រទេស កូរ៉េ វិញ សង្កេតឃើញថា មានអ្នកគាំទ្រនាងជាជនជាតិថៃ បានចូលមកលើកទឹកចិត្តនាង មិនចង់ឲ្យនាងចាកចេញទៅឡើយ ព្រោះពួកគេស្រលាញ់នឹងគាំទ្ររូបនាងអស់ពីចិត្ត ៕

មតិយោបល់