ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៊ុន សុធា បានតំណែងតួឪពុកក្នុងរឿង«ជីវិតនាងរចនា»

គ្មានអ្នកណាមិនដឹងនោះទេ ថាលោក សុវណ្ណ មករា ដែលល្បីខាងសំបូរស្នេហ៍រហូតបណ្ដាលឲ្យភរិយាក្ដៅក្រហាយនោះ គ្រោងដាក់ពាក្យបណ្ដឹងចោទលោកអ៊ុន សុធា ពីបទបរិហាកេរ្តិ៍រឿងបង្ហោះថាលោកបើកលុយថ្លៃថតកុនឲ្យ។

ដំណឹងផ្លូវការទើបបានទម្លាយថាផលិតករសំបូររឿងអាស្រូវដដែលនោះមិនដាក់បណ្ដឹងវិញទេ ប​ន្ទា​ប់​ពី​មា​ន​តា​រា​ច្រៀង​ច្រើន​​នា​ក់ដែ​​លលោ​ក​​មិ​នបើ​ក​​លុ​យអោ​​យ​ក្រោ​យ​ពេ​ល​ថ​ត​ច​ប់​ដូ​ច​គ្នា​ប្រ​កា​ស​​រួ​ម​គ្នា​ប​ក​អា​​ក្រា​ត​ ​បើ​ហ៊ា​ន​អូ​ស​​លោ​ក​អ៊ុ​ន​ ​សុ​ធា​ ​ចូ​ល​តុ​លា​កា​រ​។​

អ៊ីចឹ​ង​ហើ​យ​ទើ​ប​ធ្វើ​អោ​យ​លោ​ក​អ៊ុ​ន​ ​សុ​​ធា​ ​ត្រូ​វ​គេ​ឃើ​ញ​​រី​កមុ​​ខ​រី​ក​មា​ត់​ខុ​ស​ពី​ពេ​ល​មុ​ន​ ​ ​ ​ខ​ណ:​ដែ​ល​លោ​ក​ក៍​ត្រូ​វ​បា​ន​ប៉ុ​ស្ដិ៍​លេ​​ខ​៥​អោ​យ​តំ​ណែ​ង​ជា​តួ​ឯ​ក​ក្នុ​ង​រឿ​​ង​«​ជី​វិ​ត​នា​ង​រ​ច​នា​»​យ៉ា​ង​កា​លី​ប​ ​បើ​​ទោះ​ជា​តំ​ណែ​ង​លើ​ក​នេះ​ ​បា​ន​ត្រឹ​ម​​ជា​តួ​វ័​​យ​ចំ​ណា​ស់​ប​ន្តិ​ច​ក្នុ​ង​រឿ​ង​។

​ក្នុ​ង​ពិ​ធី​ក្រុ​ងពា​លី​​ដើម្បី​​ប្រកា​​ស​ពី​​ការ​​ចេ​ញ​ថ​ត​រឿ​ង​ ​កា​ល​ពី​ថ្ងៃ​ទី​២​ ​មេ​សា​ ​នៅ​ស​​ណ្ឋា​គា​រ​សូ​​ហ្វី​តែ​ល​ភ្នំ​ពេ​ញ​ ​លោ​ក​អ៊ុ​ន​ ​សុ​ធា​ ​ត្រូ​វ​បា​ន​ផ​លិ​ត​ក​រ​រឿ​ង​«​ជី​វិ​ត​នា​ង​រច​​នា​»​ប​ញ្ជា​​ក់​ថា​ ​ ​ជា​តួ​ឯ​ក​នៅ​ក្នុ​ង​រឿ​ង​នេះ​ ​ដោ​យ​លោ​ក​ត្រូ​វ​​ស​ម្ដែ​ង​ជា​តួ​ឧ​ត្ត​ម​សេ​នី​យ៍​ត្រី​ឈ្មោះ​សុ​វ​ណ្ណ​ ​និ​ងត្រូ​​វ​ស​ម្ដែ​ង​ជា​បុ​រ​ស​វ័​យ​ ​៥​៣​ឆ្នាំ​ ​ដែ​ល​មា​ន​ទាំ​ង​ភ​រិ​យា​ ​និ​ង​កូ​ន​ម្នា​ក់​។​

​លោ​​ក​ត្រូ​វ​អោ​យ​ស​ម្ដែ​ង​ជា​តួ​មា​ន​ច​រឹ​ត​ម៉ឺង​ម៉ា​ត់​ ​កា​ច​ ​ ​តែ​លា​ក់​អា​រ​ម្ម​ណ៍​ចិ​ត្ត​ល្អ​ចំ​ពោះកូ​ន​ ​និ​ង​ក្រុ​​ម​ការ​​ងារ​​។​ ​នេះ​ជា​លើ​ក​ទី​១​ដែ​ល​លោ​ក​បា​ន​តំ​ណែ​ង​ជា​តួ​ឯ​ក​ ​ហើ​យ​ជា​តួ​​ស្ថិ​ត​ក្នុ​ង​កា​រ​ស​ម្ដែ​ង​ជា​តួ​វ័​យ​ជ្រេ​ ​មា​ន​កូ​ន​ធំ​ប៉ុ​ន​ខ្លួ​ន​ ​ក្នុ​ង​ពេ​ល​ដែ​ល​លោ​ក​ធ្លា​ប់​តែ​ស​ម្ដែ​ង​ធ្វើ​ជា​កូ​​ន​គេ​នា​ពេ​ល​ក​ន្ល​ង​ម​ក​។​ ​
​ ​ ​លោ​ក​ហួ​ង​ ​តា​រា​មុ​ន្នី​ ​អ្ន​ក​ទ​ទួ​ល​ខុ​ស​ត្រូ​វ​កា​រ​ផ​លិ​ត​ភា​ព​យ​ន្ត​នៅ​ប៉ុ​ស្ដិ៍​លេ​ខ​៥​បា​ន​អះ​អាង​ថា​ ​​លោ​ក​អ៊ុ​ន​ ​សុ​ធា​ ​មា​ន​ទឹ​ក​មុ​ខ​ម៉ឺ​ង​ម៉ា​​ត់​ ​និង​មា​​ន​រូ​ប​រា​ង​ខ្ព​ស់​ស​ង្ហា​ ​ទើប​​ម​ន្ត្រី​ប៉ុ​​ស្ដិ៍​លេខ​៥​​ក្រោ​ម​កា​រ​ចា​ត់​ចែ​ង​ដឹ​ក​នាំ​ថ​ត​រ​ប​ស់​ផ​លិ​ត​ក​រ​ថៃ​ ​ដែ​ល​ជា​អ្ន​ក​​ទទួ​ល​ផ​លិ​ត​រឿ​ង«​ជី​វិ​ត​នា​ង​រ​ច​​នា»​ជ្រើ​សលោកឲ្យសម្ដែងតួឯក។

លោកថាលោកអ៊ុន សុធា តែងធ្វើបុរសវ័យជាង៥០ឆ្នាំសម ម្យ៉ាងលោកក៏មានរូបរាងខ្ពស់សង្ហារមាឌធំសមជាមេទាហានគេផង ទើបលោកយល់ថាការជ្រើសរើសឲ្យលោកគ្រប់គ្រងក្នុងតំណែងនេះសមស្រប។ លោកថាលោកអ៊ុន សុធា ត្រូវសម្ដែងជាតួអ្នកមានស្ដុកស្ដម្ភ ដោយក្រៅពីម៉ឺងម៉ាត់ និងពោរពេញដោយការសណ្ដោស តារារូបនេះក៏ត្រូវមានភាពស៊ីវិល័យ និងឡួយឆាយក្នុងរឿងផងដែរ ដោយគ្រាន់តែមានទម្រង់ជាអ្នកថ្លៃថ្នូរក្នុងវណ្ណ:ជាន់ខ្ពស់។

លោកថាខ្សែរឿង«ជីវិតនាងរចនា»ស័ក្តសមចំពោះអ៊ុន សុធា ទើបខាងផលិតសម្រេចកុងត្រាឲ្យលោកសម្ដែងតួឯក ដោយចំណាយផលិតប្រមាណ៤ខែ នឹងចប់សព្វគ្រប់ ហើយដាក់បញ្ចាំងនៅប៉ុស្ដិ៍លេខ៥។

លោកអ៊ុន សុធា បញ្ជាក់ថានេះមិនមែនជារឿងទី១របស់លោកជាមួយផលិតករថៃនៅប៉ុស្ដិ៍លេខ៥នោះទេ ប៉ុន្តែអាចចាត់ទុកថាជារឿងបើកឆាក ដែលលោកបានតំណែងជាតួអង្គឪពុក និងជាមេទាហានម្នាក់ក្នុងវ័យ៥៣ឆ្នាំដែលមានកូនស្រីវ័យក្រោម១១ឆ្នាំ។ លោកថាអាចជារឿងលំបាកដែរ ដែលលោកត្រូវសម្ដែងជាតួមន្ត្រីធំ ហើយត្រូវធ្វើចរិតជាឪពុកដែលមានវ័យជ្រេ ប៉ុន្តែលោកនៅតែគិតថាខ្លួនសម្ដែងបានជោគជ័យ ដោយសារតែការសម្ដែងជាទម្រង់តួអង្គនោះ ខ្លួនពិតជាអាចធ្វើបានល្អ៕

មតិយោបល់