ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ត្រីម្នាក់​ប្រើប្រាស់តាក់ស៊ី៩០០គ្រឿងស្នើសុំមិត្តប្រុស​រៀបកា​រ

បន្ទាប់ពីចំណាយ​លុយ​យ៉ាងច្រើនសន្ធឹក បានប្រើរថយន្តតាក់ស៊ីចំនួន ៩០០ គ្រឿង ដើម្បីដាក់សំណើរ​មិត្តប្រុស​ដើម្បីរៀបការ​។
ខណ:ភាគច្រើន​បុរស​ដាក់សំណើរ​ទៅកាន់ស្ត្រី ប៉ុន្តែនារីជនជាតិចិន​ម្នាក់នេះ បែរជាដាក់សំណើរ​ ទៅកាន់​ខាងបុរសវិញ ដែលជារឿងមួយមិនធ្លាប់បានកើតមាន។

កាលពីថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៧ ស្ត្រីម្នាក់ដែលសូមមិនបញ្ចេញឈ្មោះ បានចំណាយប្រាក់ ១០០០០ យ័ន ប្រហែល ១៤៥០ ដុល្លារ​អាម៉េរិក ដោយដាក់ភ្លើង LED លើដំបូល​រថយន្តចំនួន ៩០០ ដោយសរសេរថា Zhang Jianfeng ខ្ញុំចង់រៀបការ​ជាមួយអ្នក ដោយ​ហេតុការណ៍ករណីដ៏ចម្លែកនេះកើតឡើងនៅ ក្រុង Zhoushan រយ:ពេល២ម៉ោង​។

សារព័ត៌មានក្នុងស្រុកចិនបានឲ្យដឹងថា កិច្ចខិតខំ​ផ្សព្វផ្សាយរបៀសំណើរនេះ បានបញ្ចប់នៅសួនច្បារក្បែរមាត់សមុទ្រ ដែលជា​កន្លែងមាន​ភ្លើងទៀន ដោយមានវត្តមាន​មិត្តភក្តិ និងភ្ញៀវចូលទៅលេងក្បែរនោះ ធ្វើសាក្សីចំពោះស្នេហា​នាង​។
ស្ត្រីម្នាក់នេះ បានអះអាងប្រាប់មិត្តភក្តិ ទាំង​ក្លាហានថា នាងបានសួរមិត្តប្រុស និង​ដាក់សំណើរ​សូមគាត់រៀបការ៕​

មតិយោបល់