ព័ត៌មានសិល្បៈ និងកម្សាន្ត

ចន ស៊ីណា សុំមិត្តស្រីរៀបការនៅមុខ​ទស្សនិកជន៧ម៉ឺននាក់

វាមិនមែនជាសំឡេងហ៊ោក្នុងព្រឹត្តិការណ៍ WrestleMania 33 ដែលធ្វើឡើងនៅយប់ថ្ងៃអាទិត្យនោះទេ ប៉ុន្តែជាសំឡេងស្រែកឡើង នៅពេលដែល​អ្នកកីឡាកាស ចន ស៊ីណា បានសូមអ្នកកីឡាកាសស្រីនាង Nikki Bella រៀបការនៅមុខ​អ្នកគាំទ្រចំនួន ៧ម៉ឺននាក់ នៅ Smack Down។
យោងតាមគេហទំព័រ ដេលីម៉ែលបានចុះផ្សាយថា មុនដំបូងគេឃើញ អ្នកកីឡាកាសចន ស៊ីណា អង្គុយលត់ជង្គង់សូមនាង Nikki Bella រៀបការ យ៉ាងយូរ នាងក៏ព្រមឲ្យ​ចន ស៊ីណា​ពាក់ចិញ្ចៀនពេជ្រ រួប​បឺតមាត់គ្នាមុខ​ទស្សនិកជន​។​
បញ្ជាក់ផងដែរថា សម្រាប់អ្នកទាំងពីរ បានទាក់ទងគ្នាកាលពីឆ្នាំ​២០១២ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់