ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយចឺម ត្រូវម្ដាយទម្លាយរឿងពាក់ព័ន្ធ

ក្នុងពិធីខួបកំណើតរបស់តារាល្បីឈ្មោះនាយចឺម កាលពីយប់ថ្ងៃទី៤ មេសា តារាកំប្លែង បានអះអាងថាមិនទទួលបាន ចំណងដៃរួចខ្លួននោះទេ ប៉ុន្តែអ្វីដែល គេកត់សម្គាល់ គឺពិធីខួបកំណើតរបស់លោកមានភាពអធឹកអធម។ សាមីខ្លួនបានអះអាងថា ខ្លួនមិនសុខចិត្តធ្វើខួបនៅភ្នំពេញ ដើម្បីជួបជុំតារាសិល្ប:ដើម្បីបានចំណងដៃច្រើននោះទេ តែសុខចិត្តធ្វើពិធីឲ្យកក្រើកនៅផ្ទះកំណើតវិញ បើទោះជាមិនបានរួចខ្លួនការចំណាយ។ ជាមួយគ្នានោះម្ដាយរបស់លោក ក៍បានផ្ដល់សម្ភាសន៍លើកឡើងពាក់ព័ន្ធនឹងលោកជាច្រើន គួរឲ្យចាប់អារម្មណ៍ផងដែរ។

នាយចឺមបានអះអាងថា រយ:ពេល៣ឆ្នាំជាប់គ្នាមកហើយ ដែលលោកបានធ្វើខួបកំណើតជាទ្រង់ទ្រាយធំដុំ តែមិនធ្វើនៅក្រុងភ្នំពេញដើម្បីឲ្យអ្នកសិល្ប:ចូលរួមកុះករ ក្នុងបំណងចង់បានចំណងដៃនោះទេ ដោយសុខចិត្តរៀបចំធ្វើឯស្រុកកំណើតស្ថិតនៅខេត្តកំពង់ស្ពឺ។ លោកថាខ្លួតកើតនៅថ្ងៃទី១៤ មេសាឯណោះទេ ប៉ុន្តែដោយសារតែក្នុងថ្ងៃនោះ ភាគច្រើនលោករវល់ ហើយភ្ញៀវក៏រវល់ទើបលោកសម្រេចរៀបចំនៅថ្ងៃទី៤ ខែមេសាវិញ ដោយក្រៅពីធ្វើពិធីពិសារភោជនីយអាហារពេលល្ងាចធំដុំ ក៏បានរៀបចំធ្វើទានដូចជាចែកលុយចាស់ៗ និងចែកជាអំណោយសារ៉ុងជាដើមដល់អ្នកភូមិចាស់ៗ ឲ្យបានសប្បាយចិត្តផងដែរ។ លោកថាផ្អែកតាមកេរ្តិ៍ឈ្មោះរបស់ខ្លួន បើធ្វើពិធីនៅរាជធានីភ្នំពេញ គឺចំណេញកប់ក្ដោងតែម្ដង ដោយសារតែមានទំនាក់ទំនងស្គាល់អ្នកមានមុខមាត់ក៏ច្រើន ហើយស្គាល់តារាសិល្ប:ក៏ច្រើន។ ប៉ុន្តែលោកមិនអាចគិតតែរឿងមុខមាត់ និងប្រាក់ចំណូល ហើយភ្លេចផ្ទះកំណើតនោះទេ ទើបសម្រេចចិត្តធ្វើពិធីនៅស្រុក ហើយបើទោះជាមិនមានភ្ញៀវជាតារាសិល្ប:ចូលរួមច្រើនក៏មិនខ្វល់។ លោកថាខ្លួនធ្វើពិធីខួបកំណើតកាលពីថ្ងៃទី៤ មេសា មានចំនួន២៧តុ និងសាគួ៣តុ ដោយនៅក្នុងនោះមានតែ៤តុប៉ុណ្ណោះ ដែលលោកអញ្ជើញតារាសិល្ប: ដោយតារាទាំងនោះក៏អវត្តមានច្រើននាក់ ព្រោះតែឆ្ងាយ។ លោកថាមួយឆ្នាំៗលោកធ្វើខួបនៅស្រុកខាតអត់យ៉ាងហោច២ពាន់ដុល្លារទៅ៣ពាន់ដុល្លារ តែលោកនៅតែធ្វើបែបនេះ ដោយមិនខ្វល់រឿងធ្វើខួបឲ្យចំណេញនោះឡើយ។ បន្ថែមពីលើនោះ ម្ដាយរបស់លោក ក៍បានថ្លែងការសរសើរ និងនិយាយពាក់ព័ន្ធនឹងនាយចឺម លើករណីជាច្រើនផងដែរ។ ពិធីខួបកំណើតរបស់លោកនាយប់នោះ បើទោះជាឆ្ងាយក្ដី ប៉ុន្តែគេឃើញវត្តមានលោកឌីជេកណ្ដុរ អ្នកនឹងអ៊ីត អ្នកនាងខ្ញុង លោកម៉ាដូណា ម្ចាស់ផលិតកម្ម BKS តារាប្រុសស្រីច្រើនគួរសមដែរបង្ហាញខ្លួន។

ខាងក្រោមនេះជាបទសម្ភាសន៍ផ្ទាល់របស់នាយចឺម និងម្ដាយ ដែលបានលើកឡើងពីរឿងរ៉ាវមួយចំនួន ដែលមហាជនខ្លះ មិនបានដឹងនៅខេត្តកំពង់ស្ពឺ៖

//www.youtube.com/watch?v=TqrB62S7jvc

មតិយោបល់