ព័ត៌មានសិល្បៈ និងកម្សាន្ត

មាន សូនីតា នាំផលិតផលក្រម៉ាទៅបង្ហាញនៅជប៉ុន

ក្នុងវេទិកា​សន្និសីទកាសែត ការពិរព័រណ៍កម្ពុជា ២០១៧ នៅប្រទេសជប៉ុនកាលពីថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៧ កញ្ញា មាន សូនីតា បានអះអាងថា នឹងយកផលិតផលក្រមា ទៅបង្ហាញ​ទៅក្នុងប្រទេសជប៉ុន​។

សម្រាប់កម្មវិធីដែលចាប់ផ្តើមនៅជប៉ុនចាប់ពីថ្ងៃទី​៣ ដល់ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៧ ក្រៅពីតារាសម្តែង មាន សូនីតា មាន លោក អ៊ាម វន្នី អ្នកនាងម៉េង កែវពេជ្ជតា តន្ត្រីករ​លំដាប់អន្តរជាតិ លោក សូ ស្រណោះ និង កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ដោយនាំ​ក្រុមរបស់លោកចំនួន ១៦នាក់ទៅកាន់ប្រទេស​ល្បីល្បាញខាង គីមឈី មួយនេះ​។

ក្នុងនោះដែរ មាន សូនីតា បានអះអាងថា ការចូលរួមសម្តែង​កម្មវិធីខាងលើ នាងមិនផ្តោតទៅលើថ្លៃប្រាក់សម្តែងនោះទេ គឺនាងចង់បង្ហាញពីវប្បធម៌ប្រពៃណីខ្មែរ សិល្ប:ខ្មែរ​ ឲ្យពិភពលោកកាន់តែស្គាល់ច្បាស់ ហើយជាពិសេសនោះគឺ​នាំផលិតផលក្រមា របស់ខ្មែរ ទៅបង្ហាញ និងលក់ជូនភ្ញៀវ​នៅទីនោះ ដើម្បីធ្វើបដិភាគមនុស្សធម៌ ៕​

មតិយោបល់