ព័ត៌មានសិល្បៈ និងកម្សាន្ត

ដឹងទេ ព្រះអង្គម្ចាស់តូច ក្នុងរឿង ខ្យងស័ង្ខ ធំឡើងសង្ហារខ្លាំងណាស់

តាមរយ:គេហទំព័រ gossipstar.mthai នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៧ បានបង្ហោះរូបភាពវ័យកុមារភាពរបស់តារាសម្ដែងតូច ប្អូនប្រុស ជីណូ ឆាយ៉ានីន ដែលធ្លាប់ល្បីល្បាញនៅក្នុងរឿង ខ្យងស័ង្ខ ដោយសារតែប្អូនមានសម្រស់ស្រស់ស្អាត ប្រកបទៅដោយសមត្ថភាពទេពកោសល្យក្នុងការសម្ដែង តាំងពីកុមារភាពមកម្លេះ នេះពិតជាគួរឲ្យស្ញប់ស្ញែងចំពោះប្អូនប្រុសណាស់ ។

ជីណូ ឆាយ៉ានីន មកទល់ឆ្នាំ ២០១៧ នេះ ប្អូនមានអាយុ ១២ ឆ្នាំហើយ ភាពស្រស់សង្ហាររបស់តារាម្នាក់នេះ នៅតែមានភាពទាក់ទាញដដែរមិនប្រែប្រួលឡើយ ក្នុងឆ្នាំថ្មី តារាមួយដួងនេះ នឹងត្រៀមបង្ហាញមុខមាត់ជាថ្មី នៅក្នុងរឿងភាគទូរទស្សន៍ ផងដែរ ក៏ប៉ុន្ដែនៅមិនទាន់មានដំណឹងថា ត្រូវសម្ដែងប្រភេទរឿង បុរាណ ឬសម័យនៅឡើយទេ ៕

មតិយោបល់