ព័ត៌មានសិល្បៈ និងកម្សាន្ត

បទ«ចាក់ទឹកដូង» របស់យូរី ៣សប្តាហ៍មានអ្នកមើល ជិត​៨លានដង​

កំណើនទស្សនាបទ«ចាក់ទឹកដូង» របស់យូរី កាន់តែកើនឡើងគួរ​ឲ្យកត់សម្គាល់ ដោយរយ:ពេល​៣សប្តាហ៍ មានអ្នកចូលមើលប្រហាក់ប្រហែលបទ រាំអ៊ីចេះ ឱក សុគន្ធកញ្ញា និងព្រាប សុវត្ថិ។​

ផ្អែកលើគណនីយូធូប Piphup Komsan Channel និង The Top Music Channel ដែលបានបង្ហោះកាលពី៣សប្តាហ៍មុនដូចគ្នា ដោយមានកំណើនមើលមិននឹកស្មានដល់សម្រាប់បទ យូរី។​
គណនីយូធូប Piphup Komsan Channel ដែលបង្ហោះបទចាក់ទឹកដង មានអ្នកមើលចំនួន 2,322,268 ដង ខណ:ដែល គណនីយូធូប The Top Music Channel មានអ្នកមើលចំនួន 5,235,604 ដង ។​

ចំនួននេះបើធៀបទៅនឹង​បទចម្រៀង «រាំអ៊ីចឹង» របស់ព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា មាន​អ្នកមើលប្រហាក់ប្រហែលគ្នា ។
បើតាមការបង្ហោះនៅលោះគណនីយូធូប Piphup Komsan Channel មានហង្សមាស មានអ្នកមើល 2,518,246 ដង និង The Top Music Channel មាន​អ្នកមើល 5,243,144 ដង ៕​
ទស្សនាបទយូរីដូចខាងក្រោម៖

ទស្សនាបទ ព្រាប សុវត្ថិ និង ឱក សុគន្ធកញ្ញា ដូចខាងក្រោមនេះ៖

មតិយោបល់