ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតករ​អាម៉េរិក​ធ្លាប់ដាក់សង្ខារ​ជាមួយអេដស៍តែមិនស្លាប់ និងគ្មានរោគ

ផលិតករ​អាម៉េរិកលោក Lee Daniels បានបង្ហាញពី​រការទទួលយក​បេសកកម្មដ៏ខ្លោចផ្សារបំផុត ដាក់ផែនការ​ដើម្បីទទួលយកជំងឺ អេដស៍ ដើម្បីបញ្ចប់ជីវិតរបស់ខ្លួន។​ Lee Daniels ដែលជា​នាយកគ្រប់គ្រងការផលិតរបស់ទូរទស្សន៍ បាន​លើកឡើងថា ខ្លួនលោកផ្ទាល់បានព្យាយាមរួមរ័កដោយមិនបានប្រើប្រាស់ស្រោម ដើម្បី​ទទួលយកវីរុសអេដស៍ចូលខ្លួន ដើម្បីបញ្ចប់ជីវិត ដែលជា​ទង្វើមិនសមទទួលក្នុងជីវិត​។

ប្រភពព័ត៌មាន TheJasmineBrand បានលើកឡើងថា ផលិតករ​វ័យ​៥៧ឆ្នាំ មិនយល់ថា​ហេតុ​អ្វី​បានជាមនុស្សជុំវិញខ្លួនលោកស្លាប់ រួមទាំងមិត្តភក្តិ ប៉ុន្តែបែរជាខ្លួននៅរស់រានមានជីវិត​។ គាត់ថា អេដស៍បានឆក់ជីវិត​មិត្តភក្តិរបស់ខ្ញុំ​អស់ទៅហើយ ធ្វើ​ឲ្យខ្ញុំគ្មានមិត្តភក្តិ​ដល់បច្ចុប្បន្ន។​ «វាគួរ​ឲ្យភ័យខ្លាចណាស់ សម្រាប់ជំងឺនេះ ដោយខ្ញុំមិនដឹងថា​គួរតែផឹកអ្វីឲ្យជា​ ហើយក៏ខ្ញុំមិនដឹងថា​ហេតុ​អ្វី​បានជា​ខ្ញុំមិនស្លាប់»។​លោក Lee Daniels និយាយ។

លោកបានបន្តថា ពេលដែលរួមរ័កក្នុងស្ថានភាព​អត់ប្រើស្រោម​ជាមួយនារីរកស៊ីផ្លូវភេទ ខ្ញុំគិតថា​ខ្ញុំត្រូវស្លាប់ហើយ និងត្រូវដេកបិទទ្វារផ្ទះរងចាំថ្ងៃស្លាប់​។ ប៉ុន្តែ​ជាសំណាងខ្លួនមិនស្លាប់ដូចមិត្តភក្តិ ដោយ​នៅតែរស់នៅ និងមិនកើតអេដស៍ ដែលជា​សំណាងល្អផ្តល់ដោយព្រះ។ លោកបានបន្ថែមថា លោកពិតជាមិនយល់ទេថា ហេតុអ្វីលោកអត់មាន​ជំងឺអេដស៍ ដូចអ្នរាល់គ្នា ដែលបានធ្វើវា ។ លោក Lee Daniels ជាផលិតករ​ដែលទទួលបានពានរង្វាន់ពី Academy Award ៦លើក​៕​

មតិយោបល់