ព័ត៌មានសិល្បៈ និងកម្សាន្ត

នី មុន្នីនាថ ធ្វើខួប២ដងយប់មិញ

ក្នុងពិធីជប់លៀងជួបជុំតួសម្ដែងរបស់ប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទី៧ មេសា គេកត់សម្គាល់ថាតារាសម្ដែងនី មុន្នីនាថ លេចធ្លោជាងគេ ដោយសារតែក្នុងពិធីនេះ គេឃើញនាងមានអ្នកពញាក់អារម្មណ៍នូវពិធីខួបកំណើតឲ្យដល់ទៅ២ដងត្រឹមតែក្នុងមួយភ្លែត។ យ៉ាងណាមិញ នាងថាពិធីខួបកំណើតដែលខ្លួនបានទទួលនោះ មិនត្រូវនឹងថ្ងៃកំណើតរបស់ខ្លួននោះទេ ដោយសារតែនាងគឺកើតនៅថ្ងៃទីទី៦ មេសា មុនថ្ងៃផ្លុំនំមួយថ្ងៃ។

នី មុន្នីនាថ បានអះអាងថា នាងមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ដែលនាងខ្លួនឯងសឹងនឹងភ្លេចថ្ងៃខួបរបស់ខ្លួនទៅហើយ ស្រាប់តែក្រុមការងារនៅប៉ុស្ដិ៍លេខ៥ និងលោក ញ៉ែម សុគន្ធ ដែលបានសម្ដែងក្នុងរឿង«នាងនាថបាត់ដំបង»ជាមួយគ្នា ទិញនំមកធ្វើខួបកំណើតឲ្យនាងបណ្ដាក់គ្នាដល់ទៅ២ដង កាលពីរាត្រីថ្ងៃទី៧ មេសា។ នាងចាត់ទុកថានេះជាពិធីពិសេស ដែលធ្វើឲ្យនាងរំភើបចិត្ត ខណ:ដែលនំទាំង២ដែលតារាៗបានទិញយកមកពញាក់អារម្មណ៍ឲ្យនាង គឺអ្វីដែលធ្វើឲ្យជីវិតរបស់នាងមានន័យ។ នាងថានៅក្នុងឆ្នាំនេះ នាងអត់មានមានគម្រោងធ្វើពិធីខួបកំណើតទ្រង់ជ្រាយធំនោះទេ ដោយសារតែនាងរវល់ខ្លាំង ហើយក៏មិនចង់រំខានតារាសិល្ប:រួមអាជីព។ នាងថាមិនចង់ចំណាយលុយចាត់ចែងពិធីនេះទៀតទេ ហើយបណ្ដាលមកពីនាងក៏រកពេលធ្វើពិធីអញ្ជើញភ្ញៀវអត់បានផង ទើបសម្រេចចិត្តថាមិនធ្វើ។ យ៉ាងណាមិញ នាងថាខ្លួននៅតែសប្បាយចិត្តដោយសារតែគម្រប់ខួប២១ឆ្នាំរបស់ខ្លួនក៏មានបងប្អូនតារាសិល្ប:នៅចាំ ហើយធ្វើជូននំខួបឲ្យនាងដល់ទៅ២ដងកាលពីថ្ងៃទី៧ មេសា ក្រោយថ្ងៃកំណើតរបស់នាងមួយថ្ងៃ ដែលមានន័យមិនខុសពីនាងបានធ្វើនោះដែរ។

មតិយោបល់