Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ភាពយន្ដ Boss ...

ភាពយន្ដ Boss Baby រកចំណូលបានមិនតិចជាង ២០០ លានដុល្លារក្នុងមួយសប្ដាហ៍

Boss Baby នៅតែជាខ្សែភាពយន្ដលំដាប់លេខ ១ ស្ថិតនៅក្នុងតារាង box office នៅក្នុងសប្ដាហ៍ទី ២ នេះ ។ ភាពយន្ដតុក្កតាដែលមហាសំណើចនេះ បានកើបលុយនៅក្នុងមួយសប្ដាហ៍បានដល់ទៅ ២៦.៣ លានដុល្លារ នៅក្នុងសហរដ្ឋអាម៉េរិក ហើយនៅខាងអាម៉េរិក ខាងជើងវិញបានចំណូលដល់ទៅ ៨៩.៤ លានដុល្លារ ។ នេះបើតាមគេហទំព័រ dailymail នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៧ ។

ហួសពីការរំពឹងទុកនៃភាពយន្ដតុក្កតា Boss Baby ដែលត្រឹមមួយសប្ដាហ៍អាចរកចំណូលបានរាប់លានដុល្លារ ក្នុងនោះដែរ ការរំពឹងទុកពីការរកចំណូលបានទូទាំងពិភពលោកវិញ នឹងបានមិនតិចជាង ២០០ លានដុល្លារឡើយ ក្នុងរយ:ពេល ១ សប្ដាហ៍ ។

ចុងក្រោយសង្កេតឃើញថា Boss Baby ទទួលបានការគាំទ្រពីសំណាក់មនុស្សគ្រប់វ័យ មិនថាក្មេង ឬមនុស្សចាស់ កុមារ វ័យជំទង់ ប៉ុណ្ណាទេ ការកក់សំបុត្រខ្សែភាពយន្ដនេះកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ៕

Loading...