ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្រ្ដីម្នាក់ឆ្លងផុតគ្រោះថ្នាក់ សម្រាលកូនលើយន្ដហោះបានសម្រេច

នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៧ សារព័ត៌មាន BBC បានរាយការណ៍មកថា ក្រុមភ្នាក់ងារនៅលើយន្ដ Turkish Airlines ស្ដ្រីម្នាក់បានធ្វើដំណើរនៅលើយន្ដហោះ សម្រាលកូនបានសម្រេច ដោយផុតគ្រោះថ្នាក់ទាំងម្ដាយទាំងកូន ដែលព័ត៌មាននោះបានល្បីរន្ទឺពាសពេញពិភពលោក ព្រោះថាជាទូទៅស្ដ្រីមានពោះផ្ទៃជិតគ្រប់ខែដូច្នោះ មិនត្រូវបានអនុញ្ញាតិឲ្យចេញការហោះហើរឡើយ ។

ស្ដ្រីខាងលើមានឈ្មោះថា ណាហ្វី ឌិយ៉ាប៊ី នាងបានពរពោះរយ:ពេល ២៨ សប្ដាហ៍ហើយ ខណ:ដែលយន្ដហោះចេញដំណើរបានកម្ពស់ ៤២០០០ ហ្វុត ពីផ្ទៃដីហើយ រំពេចនោះនាងបានឈឺពោះកើតកូនតែម្ដង ដោយមានការជួយសង្គ្រោះពីសំណាក់គ្រូពេទ្យនៅលើយន្ដហោះ និងក្រុមការងារមួយចំនួនផងដែរ ។

គួរបញ្ជាក់ផងដែរថា ទាំងម្ដាយ និងកូន មានសភាពរឹងមាំទាំង ២នាក់ បើទោះបីជាការជួយសង្គ្រោះមិនមានលក្ខណ:គ្រប់គ្រាន់ តែកម្លាំងចិត្តរបស់ស្ដ្រីជាម្ដាយ បានសម្រេចដល់គោលដៅដោយគ្មានបញ្ហា នេះជាសំណាងមួយក្នុងមួយលានសំណាង ៕

មតិយោបល់