ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាជើងចាស់ហុងកុង Xu Shaogiang ធ្លាយព័ត៌មានរសើបជាមួយតារាសិចស៊ី

តារាសម្តែង Xu Shaogiang ឬ​ឈ្មោះក្នុងបញ្ជីកំណើត Norman Chu កំពុងរងនូវព័ត៌មានអាស្រូវស្នេហាផ្លូវភេទ​នៃអំពើផិតក្បត់។

មុនរលកនៃការរិះគន់ពីទស្សនិកជនតារាហុងកុង Norman Chu​ បាននិយាយថា លោកគ្រាន់តែជាជនរងគ្រោះតែប៉ុណ្ណោះ។​

រឿងរ៉ាវដែលតារាសម្តែង​ជើងចាស់វ័យ​៦៧ឆ្នាំ មានសម្ព័ន្ធភាពស្នេហាផ្លូវភេទ ជាមួយតារាស្រីវ័យក្មេង Luo Yungi វ័យ​២៣ឆ្នាំ បានក្លាយជាប្រធានបទក្តៅគគុក ។ ក្រោយលេច​លឺស្នេហាលើគ្រែ ជាមួយតារាវ័យក្មេង ត្រូវបានក្រុមទស្សនិកជន​រិះគន់យ៉ាង​ចាស់ដៃ ដោយលើកហេតុផលដក​គាត់ចេញពីឧស្សាហកម្មកម្សាន្ត ព្រោះតែរឿងរ៉ាវ​ជីវិត​ផ្លូវភេទឯកជន។

នៅថ្ងៃទី៩ ខែមេសា ឆ្នាំ​២០១៧ តារាចិនហុងកុងខាងលើ បានធ្វើសន្និសីទកាសែត ដោយលោកបានបញ្ជាក់ថា តារាស្រី Luo Yungi និង លោក​គ្រាន់តែមានទំនាក់ទំនងបងប្រុសប្អូនស្រី ។លោកថា​វាគ្រាន់តែជារឿងដែលគេចំអែចំអន់ រវាងលោក និង​តារាវ័យក្មេង ។​

«ខ្ញុំបានអានព័ត៌មានហើយ ខ្ញុំពិតជាខឹងណាស់ ហើយរូបភាពដែលស្និទ្ធស្នាលទាំងនោះ វាមិនដូចទស្សនិកជនគិតនោះទេ»។ លោកថារូបភាពស្និទ្ធ​ ដែលលោកឱបនាង​ក្នុងពិធីខួបកំណើត ដែលធ្វើឲ្យមានការភាន់ច្រឡំ។​
តារាហុងកុងវ័យ ៦៧ឆ្នាំ​ខាងលើដែលកើតនៅឆ្នាំ ១៩៥៥ ធ្លាប់រៀបការ​ចំនួន ៣លើក ក្នុងអំឡុងពេលលោកល្បីល្បាញ ក្នុងវិស័យភាពយន្ត៕

មតិយោបល់