Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត កូនប្រុសស្វាម...

កូនប្រុសស្វាមី តុកគី អង្វរករឪពុកកុំដាច់មេត្តាជួយចិញ្ចឹមមួយខែ ៥០០០ បាត

នាយ ប៊ូប៊ូ បច្ចុប្បន្នជាស្វាមីតាមផ្លូវច្បាប់របស់តារាកំប្លែងស្រី តុកគី ដែលលោកបានលែងលះជាមួយភរិយាដើមរបស់លោក កាលច្រើនឆ្នាំកន្លងទៅ ដោយយល់ព្រមនៅក្នុងកិច្ចសន្សាលែងលះថា លោកនឹងជួយទំនុកបំរ៉ុងចិញ្ចឹមកូនប្រុស ក្នុងមួយខែ ៣០០០ បាត ដោយដោះដូរនឹងការដើរចេញរបស់លោក តាំងតែកូនប្រុសមានអាយុ ២ ខួបមកម្លេះ ។

ភាគីខាងប្រពន្ធដើមរបស់អះអាងថា មិនបានទាមទារអ្វីឲ្យលើសលប់នោះឡើយ គ្រាន់តែចង់ឲ្យមហាជនបានឃើញនូវឯកសារលែងលះ និងកិច្ចសន្យាចិញ្ចឹមកូន ព្រមទាំងឲ្យអតីតស្វាមី មានទំនួលខុសត្រូវចំពោះការចិញ្ចឹមកូនតាមកិច្ចព្រមពៀងតាមផ្លូវច្បាប់ ។ បើទោះបីជាមានពាក្យនិន្ទាជាច្រើនចំពោះនាយ ប៊ូប៊ូ ថាចាកចោលកូន បោះបង់មិនទទួលខុសត្រូវក៏ពិតមែន ក៏ប៉ុន្ដែលោកបានគោរពតាមពាក្យសន្យាពិតប្រាកដណាស់ ក្នុងការផ្ដល់ប្រាក់ចិញ្ចឹមកូនក្នុងមួយ​ខែ ៣០០០ បាត ។

សូមជម្រាបបន្ថែមថា អតីតភរិយា នឹងកូនប្រុសដែលមានអាយុ ១៧ ឆ្នាំ បានស្នើសុំប្រាក់ចិញ្ចឹមអតីតឪពុកពី ៣០០០ បាត មកជា ៥០០០ បាតវិញ ដោយសារតែរយ:ពេល ៣ ទៅ ៤ ខែនោះទាក់ទងទៅលេខាលោកមិនបាន ហើយស្ងាត់មិនឃើញផ្ញើប្រាក់មក ទើបសម្រេចចិត្តប្រកាសតាមបណ្ដាញសង្គមស្នើប្រាក់ចិញ្ចឹមកូនប្រុស ៥០០០ បាតវិញ ៕

Loading...