ព័ត៌មានសិល្បៈ និងកម្សាន្ត

Park Shin Hye វិលពីកោះម៉ាឌីវ​ទាំងប្រញាប់ប្រញាល់ក្រោយលឺដំណឹង Kim Young Ae ស្លាប់

ដំណឹងមរណ:ភាពនៃ​តារាសម្តែង​ជើងចាស់ Kim Young Ae កាលពីថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៧ បានធ្វើឲ្យមនុស្ស​ជាច្រើនសម្រក់ទឹកភ្នែក សម្តែងការសោកស្តាយ ។

តារាសម្តែង​ជើងចាស់រូបនេះ​បានលាចាកលោក នៅអាយុ ៦៥ឆ្នាំ បន្ទាប់ពីមានជំងឺមហារីកលំពែង ។បើទោះបីជាមានជំងឺប្រចាំកាយយ៉ាងនេះក្តី តារាជើងចាស់ខាងលើ​ បានតស៊ូក្រាញននៀល ថតបញ្ចប់រឿង Laurel Tree Tailors ដែលមានចំនួន ៥០ភាគ ដើម្បីទស្សនិកជន។

ប្រភពព័ត៌មាន Dispatch បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី​១០ មេសា ឆ្នាំ​២០១៧ តារាសម្តែង​វ័យក្មេង Park Shin Hye បានមកសួរសុខ​ទុក្ខគ្រួសារ​សាច់ញាតិនៃសព ។ នៅកន្លែងបុណ្យសព តារាសម្តែង Park Shin Hye បានទ្រហោយំ បង្ហូរទឹកភ្នែក មើល​បងស្រី​ដ៏ចំណាស់ក្នុងវិស័យសិល្ប:វិលទៅរហូតលែងមក។ តាមរយ:រូបថតនេះ មើលទៅ Park Shin Hye យំ​ដូច​ទៅនឹង​ នាងបាត់បង់​យាយរបស់នាងអ៊ីចឹង​។

Park Shin Hye បានធ្វើដំណើរ​កម្សាន្តទៅកាន់ កោះម៉ាឌីវ រយ:ពេលវែង តែដោយសារតែលឺដំណឹង​ដ៏ក្រៀមក្រំនេះ នាងបានសម្រេចចិត្តវិលមកកូរ៉េវិញ យ៉ាងប្រញាប់ ហើយក៏បង្ហាញខ្លួននៅក្នុងពិធីបុណ្យ​សព ពេលព្រឹកថ្ងៃទី​១១ ខែមេសា ជាមួយសិល្បករជាច្រើន៕

មតិយោបល់