ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង Fast & Furious 8 ដាក់បញ្ចាំងនៅកម្ពុជា​ថ្ងៃទី​១៣ និងវៀតណាមទី​១៤ មេសា​

រឿង Fast & Furious 8 ត្រូវបានធ្វើការសម្ពោធដាក់បញ្ចាំងនៅទីក្រុងចំនួនពីរ​ គឺ ហាណូយ និងហូជីមិញ ដំណាលគ្នា កាលពីរាត្រីថ្ងៃទី​១១ ខែមេសា ដោយមានតារាប្រុសស្រីល្បីៗចូលរួម​។

បើយោងតាមគេហទំព័រ thethaovanhoa ចុះនៅថ្ងៃទី​១២ ខែមេសា ឲ្យដឹងថា ព្រឹត្តិការណ៍សម្ពោធដាក់បញ្ចាំងរឿងនេះ មានតារាប្រុសស្រីល្បីៗចូលរួម ជាច្រើន​ធ្វើកម្មវិធីទាំងមូលអ៊ឹកធឹក។ សម្រាប់រឿងនេះដែរនឹងដាក់បញ្ចាំងនៅរោងកុនវៀតណាម ថ្ងៃទី ១៤ ខែមេសា ឆ្នាំ​២០១៧ ។​

ដោយឡែកសម្រាប់កម្ពុជាយើងវិញ រឿង Fast & Furious 8 នឹងចេញផ្សាយនៅកម្ពុជា​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៧ ។ នេះយោងតាមផេកផ្លូវការ​របស់ legend ៕
ទស្សនា Trailer ៖

មតិយោបល់