ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង IU​ អ្នកលេង​យូធូបម្នាក់​ហែកកេរ្តិ៍ខ្មាស់ កក្រើក​ពេញប្រទេសកូរ៉េ​

អ្នកលេងបណ្តាញយូធូបដ៏ល្បី ដែលមានឈ្មោះថា POOWAR បានធ្វើការអធិប្បាយបង្កហេតុ និយាយហែកកេរខ្មាស់ តារាចម្រៀង IU បណ្តាល​ឲ្យអ្នកគាំទ្រ​ខឹងសម្បារ​។ នៅថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៧ តំណាង​ផលិតកម្ម FAVE Entertainment បានដាក់ពាក្យបណ្តឹង ទៅលើអ្នកលេង​ យូធូប POOWAR ដែលមានឈ្មោះពិតថា Ji Yong Hwan សម្រាប់ការយាយីម្តងហើយម្តងទៀត ក្នុងន័យនិយាយហែកកេរខ្មាស់ ទៅលើ តារាចម្រៀង​ IU ។

POOWAR ជាអ្នកលេងយូធូបដ៏ពេញនិយម ដោយមានអ្នក Subscribe រហូតដល់ ២ម៉ឺន អ្នក ។
ហេតុផលដល់ថ្នាក់ ខាងផលិតកម្មខាងលើប្តឹងលើ អ្នកលេង​យូធូប POOWAR គឺដោយសារតែ​គាត់បានព្យាយាមម្តងហើយ ម្តងទៀត បង្កើត​ជាឈុត​វីដេអូ​រោលរាល លើ IU ដែលក្លាយជាប្រធានបទដ៏ក្តៅបំផុត លើបណ្តាញ​អ៊ីនធឺណេត ក្នុងប្រទេសកូរ៉េ​។
ជម្លោះបានកើតឡើង ក្រោយពេលដែល​អ្នកលេងយូធូបខាងលើ បានឆ្លើយសំនួរ​អ្នកលេងដោយចោទសួរថា «តើអ្នកចូលចិត្ត IU ឬក៏មួលបង្កាច់នាង​?» ភ្លាមៗនោះ POOWAR បានឆ្លើយថា ជាការពិតណាស់ ខ្ញុំចូលចិត្ត IU ប៉ុន្តែ​ខ្ញុំមិនអាចរួមរ័កជាមួយឆ្កែ ប៉ុន្តែ IU អាចធ្វើបាន ជីវិតពោរពេញដោយការរួមភេទ តើអ្នកយល់ទេ ? ចម្លើយនេះដែរ បានធ្វើឲ្យអ្នកគាំទ្រនាងខឹងសម្បារ រហូតដល់ខាងផលិតកម្មក្តៅស្លឹកត្រចៀកផងដែរ។

អ្នកលេង​យូធូប POOWAR បានបន្តទៀតថា សម្រាប់ខ្ញុំ អាចនឹងត្រូវបានក្រុមហ៊ុន ឬផលិតកម្មអន្តរជាតិនេះប្តឹង តែជាជាកិត្តិយស​ខ្ញុំ ដែលខ្ញុំអាចមើលឃើញពី​ខ្នាតអន្តរជាតិ នៅក្នុងបន្ទប់សវនការ​។ ក្រោយមកទៀត អ្នកលេងយូធូបខាងលើ បានធ្វើការសូមអភ័យទោស តែទោះជាយ៉ាងណា ក្រុមហ៊ុនខាងលើ បានសម្រេចចិត្តបឹងរួចរាល់ហើយ៕

មតិយោបល់