ព័ត៌មានសិល្បៈ និងកម្សាន្ត

អាំ ផាច់ឆារ៉ាផា ឡើងកូដកាន់តែខ្លាំងក្នុងថ្ងៃសង្ក្រាន្តចុងក្រោយ

ដោយហេតុតែរឿង ” ភ្លើងព្រះនាង ” កំពុងទទួលប្រជាប្រិយភាពខ្លាំងឡើង នៅក្នុងថ្ងៃសង្ក្រាន្តឆ្នាំថ្មីរបស់ប្រទេសថៃ បានធ្វើឲ្យតារាស្រី អាំ ផាច់ឆារ៉ាផា កាន់តែឡើងកូដមួយកម្រិតទៀត ព្រោះចុងបញ្ចប់នៃសាច់រឿងទាំងមូល បានធ្វើឲ្យបណ្ដារអ្នកគាំទ្រនាង រួមទាំងប្រជាជនថៃទូទាំងនគរ សម្រក់ទឹកភ្នែកនៅក្នុងថ្ងៃឆ្លងសង្ក្រាន្តថ្ងៃចុងក្រោយ ចំថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៧ នេះ ។

ឆ្នាំថ្មីនេះ តារាស្រី អាំ ផាច់ឆារ៉ាផា មានវ័យ ៣៩ ឆ្នាំហើយ ក៏ប៉ុន្ដែសម្រស់ដ៏ស្រស់សោភារបស់នាងវិញ នៅតែសិចស៊ី ទាក់ទាញអារម្មណ៍អ្នកគាំទ្ររូបនាង ឲ្យកាន់តែគាំទ្រនាងបន្ថែមទៀត បើទោះបីជាអាយុគ្រាន់តែជាតួលេខក្ដី​ តែភាពសិចស៊ីរបស់តារាស្រីមួយដួងនេះនៅតែគ្រងដំណែងតួឯកស្រីលំដាប់ទី ១ ដដែរ ។

ចុងក្រោយរឿងភាគទូរទស្សន៍បានបញ្ចប់ភ្លាម នាងបានបង្ហោះរូបភាពអរគុណអ្នកគាំទ្រនាង តាមរយ:រឿង ” ភ្លើងព្រះនាង ” នៅលើបណ្ដាញសង្គម អ៊ិនស្ដារក្រាម និង ធ្វិតតឺរបសើនាងភា្លមៗតែម្ដង ។ នេះដោយដកស្រង់ចេញពី សារព័ត៌មាន drama.kapook នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៧ ៕

មតិយោបល់