ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាឯកសិចជប៉ុនអាយុ ៨២ ឆ្នាំ បង្ហើបបទពិសោធថតរឿងសិចរយៈពេលជាង១៣ ឆ្នាំ

លោកតា ស៊ិងេអុ ថូឃុដាក់ អាយុ ៨២ ឆ្នាំ មានអាជីពជាតារាសិចបុរស ដែលមានវ័យចំណាស់ជាងគេនៅលើកពិភពលោក ដោយហេតុតែលោកមានវ័យចំណាស់បំផុត ទើបមានមនុស្សជុំវិញខ្លួនជាច្រើនតែងតែ ចោទសួរលោកតាអំពីបទពិសោធផ្លូវភេទ និងវិធីសាស្ដ្ររក្សាសុខភាពផ្លូវភេទបានរឹងមាំល្អ ដែលសង្កេតឃើញលោកតាមានអាយុច្រើន តែកម្លាំងក្នុងការថតខ្សែភាពយន្ដវិញមិនចាញ់កំឡោះៗប៉ុន្មានទេ ។

នរណាៗក៏ស្គាល់លោកតា ស៊ិងេអុ តាមរយ:រឿងអាសអាភាសក្ដៅសាច់របស់ជប៉ុនដែរ ព្រោះលោកតាជាតារាឯកសិចមួយរូប ដែលមានការងារថតរឿងបានច្រើនក្នុងកំឡុងប្រលូកវិស័យភាពយន្ដសិចជាង១៣ ឆ្នាំកន្លងមក ។ ក្នុងនេះដែរ លោកតា​បានពោលថា ” មានមនុស្សជាច្រើនចូលចិត្តមកសួរដេញដោល ពាក់ព័ន្ធជាមួយវិធីសាស្ដ្រ រួមភេទបានរយ:ពេលយូរ នឹងរឹងមាំ ពីខ្ញុំ ក៏ប៉ុន្ដែគ្មានវិធីអ្វីពិសេសនោះឡើយ ដោយគ្រាន់តែប្រើជីវិតឲ្យសមរម្យតាមរាល់ថ្ងៃទៅបានហើយ ខ្ញុំទទួលទានស៊ុតរាល់ថ្ងៃ ជាអាហារដែលចូលចិត្តបំផុត គឺបាយជាមួយស៊ុតឆៅ “។

គួរបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ លោកតា ស៊ិងេអុ ថូឃុដាក់ បានថតខ្សែភាពយន្ដក្ដៅសាច់ឬ ភាពយន្ដ AV របស់ប្រទេសជប៉ុន បានរហូតដល់ ៦០ រឿងហើយ លោកថា ក្នុងពេលឆាប់ៗខាងមុខនេះ អ្នកគាំទ្រលោក នឹងបានឃើញនូវភាពយន្ដថ្មីៗរបស់លោកជាបន្ដទៀត ដែលមានរូបភាពប្លែកជាងមុន ៕

មតិយោបល់