Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត បវរកញ្ញា​អាស៊...

បវរកញ្ញា​អាស៊ីម្នាក់វះកាត់ដល់មុខឡើងរលួយ រហូតបាត់បង់អាជីព​

ពីមុនភាពស្រស់ស្អាត និងទាក់ទាញ​ក្នុងការប្រកួត​សម្ជស្សបវរកញ្ញាអាស៊ីឆ្នាំ​២០០៦ ប៉ុន្តែ​ដោយសារតែ​វះកាត់ដាក់សម្ជស្ស បានធ្វើឲ្យ Zheng Yi Na បានបាត់បង់អាជីព និង​កំពុង​មានបញ្ហាជីវិត​។

យោតាមគេហទំព័រ iFeng បានចុះផ្សាយថា អតីត​បវរកញ្ញា Zheng Yi Na កាលពីឆ្នាំទៅបានវះកាត់កែសម្ជស្ស និងបាញ់ឡាស៊ែរ។ ដោយសារតែ​ចង់ស្អាត និងទទួលយការការវះកាត់ជាច្រើន បានធ្វើមុខ​របស់នាងបច្ចុប្បន្ន ទៅជាដំបៅរលួយកោសិកា ផ្ទៃមុខ​។ បញ្ហានេះបានធ្វើឲ្យអតីតបវរកញ្ញា ខាងលើបានចាកចេញពីពិភពកម្សាន្ត ដែលជាចំណុចមួយធ្វើឲ្យនាងបាត់បង់ថវិការាប់លាន។

Zheng Yi Na មិនត្រឹមតែបាត់បង់សម្រស់ប៉ុណ្ណោះ តែក្រុមហ៊ុនល្បីៗឈ្មោះ លែង​ឲ្យនាងផ្សព្វផ្សាយ ផងដែរ ដែលជាហេតុ​ធ្វើឲ្យខាត​ប្រាក់រាប់លានដុល្លារ​។

បង្ហាញខ្លួនជាមួយកាសែតក្នុងស្រុក នាងបានលើកឡើងថា ជីវិត​របស់នាងប្រឈមនឹងការស្លាប់ មុខ​ខ្ញុំដូចបិសាច ខ្មោចឆៅដ៏អាក្រក់ ដែលធ្វើឲ្យបាត់បង់អ្វីៗគ្រប់បែបយ៉ាង។ នាងបានព្យាយាមលុបបំបាត់ស្នាមដែលកើតចេញពីការវះកាត់ចេញដែរ ប៉ុន្តែ​វាមិនត្រឹមមិនប្រសើរទេ ថែមទាំង​ធ្វើឲ្យផ្ទៃមុខ កាន់តែ​មានបញ្ហាធ្ងន់ធ្ងរឡើង​។ នាងបន្តថា បានលេបថ្នាំរាប់ពាន់គ្រាប់ទៅហើយ ដើម្បីព្យាបាលលើបញ្ហានេះ តែលទ្ធផលដូចជាគ្មាន ថែមទាំងរលាកស្បូនថែមទៀតផង ៕​

Loading...