Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ផ្ទុះរឿង​ផលិត...

ផ្ទុះរឿង​ផលិតករថៃ មិនបើកលុយឲ្យ ផេនខេន អំឡុងពេលថតរឿង​

មានមហាជនជាច្រើនដែលកំពុងចង់ដឹងរឿងរ៉ាវពាក់ព័ន្ធជាមួយអ្នកដឹកនាំរឿង ” ទេពធីតាគ្មានស្លាប ” បានកឹបកេងលុយកាក់ជាច្រើន ដោយនៅទីបំផុតនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៧ តារាឯកប្រុសលោក ទើន ធុនណាផុន រួមជាមួយតារាឯកស្រី នាង ផេក ខេក និងតារាៗជាច្រើនទៀតដែលបានចូលរួមសម្ដែងរឿងនេះ បានចេញមុខមកអះអាងថា នៅមិនទាន់បានបើកលុយពីអ្នកដឹកនាំរឿង ” ទេពធីតាគ្មានស្លាប ” នៅឡើយទេ មកទល់ពេលនេះ ។

បើតាមគេហទំព័រ kapook នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា លោក ទើន ធុនណាផុន ជាតារាឯកប្រុស បានលើកឡើងថា ” បញ្ហានេះ ប្រហែលជាកើតមកពីផ្ទៃក្នុងរបស់អ្នកដឹកនាំ ចំពោះរឿងតម្លៃខ្លួនគឺមានផលប៉ះពាល់អាក្រក់ដល់អ្នករាល់គ្នា សម្រាប់ខ្ញុំក៏ដូចអ្នកទាំងអស់គ្នាដែរ រឿងនេះគឺត្រូវឲ្យយើងរង់ចាំ រហូតដល់អ្នកដឹកនាំរកដំណោះស្រាយឲ្យបាន តែមិនមែនបានន័យថា ត្រូវជឿទុកចិត្តទៀតទេ ” ។

ទន្ទឹមគ្នានោះដែរ តារាឯកស្រី នាង ផេក ខេក ធ្លាប់បានមកស្រាយម្ដងហើយថា នាងអាចនឹងរង់ចាំការដោះស្រាយរបស់អ្នកដឹកនាំរឿង ព្រោះនាងគ្មានបញ្ហាចំពោះរឿងនេះឡើយ តែនាងបានអះអាងថា នាងនៅតែមិនទាន់ទទួលបានប្រាក់ថ្លៃខ្លួនក្នុងការសម្ដែងរឿងនេះនៅឡើយទេ ៕

Loading...