Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត សូដា នីតា ឆក់...

សូដា នីតា ឆក់តំណែងធំពី សឿ សុធារ៉ា​

បើតាមការគ្រោងទុករបស់លោកគាំ ចន្ធី ជាផលិតករ​ដឹកនាំរឿង «ទូកបាត់ច្រវ៉ា» គឺ​នឹងត្រូវ​ជ្រើសរើសយកអ្នកនាង សឿ សុធារ៉ា មកធ្វើជាតួធំក្នុងរឿងខាងលើ ប៉ុន្តែ​សេចក្តីសម្រេច​ចុងក្រោយក៏លេច​មុខយ៉ាងក្រឡឺម កញ្ញា សូដា នីតា នៅលើផ្ទាំងផ្សព្វផ្សាយរឿង។

នេះ​ចាត់ទុកថា សម្រាប់សឿ សុធារ៉ា ទន្សាយក៏រួចត្រូវ​រ៉ស់ក៏រួច ខណ:ដែលបទសម្ភាសន៍ ជាមួយទូត​អាម៉េរិកកាលពីចុងខែមីនា បានធ្លាក់។ ដើមឡើយបើតាមការចុះផ្សាយព័ត៌មានក្នុងស្រុក សឿ សុធារ៉ា ត្រូវសម្តែង​ជា​តួម្តាយ របស់ ឌុច លីដា ដែលជា​តួធំមួយ ក្នុងរឿង «ទូកបាត់ច្រវ៉ា» នេះ​ឯង មិនមែន សូដា នីតា នោះទេ​។​

យ៉ាងណាមិញដំណឹងនេះ​បានស្ងប់ទៅវិញ ហើយក៏លេច​មុខ សូដា នីតា ធ្វើជា​តួម្តាយ ក្នុងរឿងភាគរបស់ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន មួយនេះ ដែលជា​តំណែងមួយជំនួស​ពី សឿ សុធារ៉ា។​ បើតាមប្រភពច្បាស់ការបានប្រាប់ថា សូដា នីតា ត្រូវដើរតួជាមនុស្សស្រីម្នាក់ ដែលមានកូនមួយជាមួយប្តីមុន នោះគឺ ឌុច លីដា ហើយក៏មកជួបស្នេហ៍ជាមួយនឹង លោក សាវិន ហ្វីលីព ដែល​ដើរ​តួជា​លោក សំបូរ អនិកជនមកពីប្រទេសបារាំង ។ ក្រោយការសាងស្នេហ៍ជាមួយ សូដា នីតា មានការប្រះឆា តួឯកប្រុសឈ្មោះ សំបូរ នេះបានទៅទាក់ស្នេហា ជាមួយ ឌុច លីដា ជា​តួ​ឯកស្រី​ក្នុងរឿង​ខាងលើ។​សម្រាប់រឿង «ទូកបាត់ច្រវ៉ា» កំពុងថតបណ្តើរៗ ទៅហើយនៅទឹកដីខេត្តសៀមរាប និងតំបន់មួយចំនួនទៀត ក្នុងប្រទេសកម្ពុជា​៕​

Loading...