ព័ត៌មានសិល្បៈ និងកម្សាន្ត

ថន ស្រីណៃ តួឯកស្រីរឿង សង្រ្គាមបងប្អូន ប្រតិកម្មនឹងផលិតករថតមិនអោយលុយ

ចាប់ផ្តើមធ្លាយព័ត៌មានមួយទៀតហើយ រឿងផលិតករមិនបានទូទាត់សាច់ប្រាក់ជូនដល់សិល្ប:ករ បន្តពីរឿង អ៊ុន សុធា មិនទាន់ស្ងប់ស្ងាត់ផង​។​

នេះមិនមែនជាលើកទី១នោះទេ ដែល​ផលិតករ​ផលិតខ្សែភាពយន្ត មិនទូទាត់សាច់ប្រាក់​ជូនដល់​ សិល្ប:ករ ហើយក្នុងនោះ មានអ្នករងគ្រោះជាច្រើន មានដូចជា​ ចារ រិទ្ធី លោក សាវិន ហ្វីលីព ជាដើម ប៉ុន្តែក្រោយប្រកាសក្តូងក្តាំងលើហ្វេសប៊ុក ក៏ចេញមុខ ទូទាត់សាច់ប្រាក់ឲ្យ។

ដោយឡែកនៅរសៀលថ្ងៃទី​១៩ មេសា​ ឆ្នាំ ២០១៧ តារាសម្តែង ថន ស្រីណៃ តួឯកស្រីរឿង «សង្រ្គាមបងប្អូន» បានចេញប្រតិកម្មខ្លាំង លើកឡើងពីផលិតករ​ដែលជំពាក់ថវិកាថ្លៃថតខ្លួនរហូតដល់ទៅ ២ឆ្នាំមិនទាន់សង​។
ថន ស្រីណៃ បានសរសេរថា​«ថ្ងៃ​នេះ​មាន​អារម្មណ៍​មិន​ល្អ​ចង់​និយាយ​រឿង​មួយ​,​ចង់​និយាយ​រឿង​មួយ​ដែរ​​កើត​ឡើង​កាល​ពី​២ឆ្នាំ​មុន​, ដែល​ខ្ញុំ​បាន​សំ​ដែង​ជា​មួយ​តារា​ហ្វីលីពីន​ លោក​ទេព​រិនដារ៉ូ​ និង​​លោក​ខាត​វៃហាំង​»។

នាងបានបន្តថា រហូត​មកទល់​ថ្ងៃ​នេះ​ផលិតក​រដែល​បាន​ផលិត​រឿង​ដុំ​មួយ​នេះ​ពុំ​ទាន់​បាន​ដោះស្រាយ​ទូ​ទាត់​នៅ​ឡើយទេ​( នៅខ្វះ​ $640 ទៀត)​ ខ្ញុំ​បាន​ទុក​ឱកាស​២ឆ្នាំ​ហើយ​ទាំង​រូប​នាង​ខ្ញុំ​ក៏​បានទៅ​ជួបគាត់​ផ្ទាល់​ដល់​ផលិត​កម្ម​ក៏មាន​ ហើយ​គាត់​បាន​សន្យា​ជាមួយ​ខ្ញុំ​ជា​ច្រើន​ដង​រហូត​មក​ដល់​ថ្ងៃ​នេះ។​

តារាស្រីដែលមានសម្រស់ផូរផង់ខាងលើ បានបន្តថា តាម​ពិត​ប្រាក់​ជាង​ប្រាំមួយ​រយ​ដុល្លារ​វា​មិន​ច្រើន​ណាស់​ណា​ទេក៏​ប៉ុន្តែ​ខ្ញុំ​ស្ដាយ​ពេល​វេលា​ដែល​ខំ​ទាំង​បើក​រថយន្ត​ខ្លួន​ឯង​ទៅដល់​កន្លែង​ថត​,​ ចាក់​សាំង​រថយន្ត​ក៏ខ្លួន​ឯង​រហូត​ដល់​ចប់​រឿង​មួយនោះ,​ ហើយ​ខ្ញុំ​តែង​គិត​ថា​គាត់​ជា​ផលិតករ​ដែល​មាន​កិត្តិយស​ម្នាក់​ពុំ​គួណា​ធ្វើ​រឿង​អយុត្តិធម៌​បែប​នេះ​មក​លើ​នាង​ខ្ញុំ​សោះ.។ នាងបានបន្ថែមទៀតថា​ កាលពី​ប៉ុន្មាន​ខែ​មុន​ខ្ញុំ​ធ្លាប់​បាន​អាន​អត្ថបទ​មួយ​ដែល​ចុះផ្សាយ​នៅ​រឿង​រ៉ាវ​របស់​តារា​ល្បី​២ដួង​គឺ​ លោក​ចា​រិទ្ធី​ និង​ លោក​សាវីន​ ហ្វីលីព​ គឺ​ ដូច​រឿងនាង​ខ្ញុំ​បេះបិទ​.​ នាងខ្ញុំ​សូម​ផ្ដាំ​ទៅ​លោក​ផលិត​ករ​ម្នាក់​​នោះសូម​មេត្តា​ជួយ​ដោះស្រាយ​ទូទាត់​ថវិការ​ដែល​នៅសល់​ទាំង​ប៉ុន្មាន​ជា​បន្ទាន់​មុន​ពេល​នាងខ្ញុំ​បង្ហាញ​ឈ្មោះ​ជា​សាធារណ:​។ដោយ​ក្ដី​រាប់​អាន​,​ ពី​នាង​ខ្ញុំ​ ថន​ ស្រីណៃ​៕


មតិយោបល់