Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត Harry Styles ...

Harry Styles ដាច់ចិត្តនិយាយពីរឿង​ស៊ីជម្រៅជាមួយ Taylor Swift

នៅទីបំផុត​តារាចម្រៀងក្នុងក្រុម One Direction លោក Harry Styles បានដាច់ចិត្តនិយាយអំពីទំនាក់ទំនងខ្លួន ជាមួយ​តារាចម្រៀង Taylor Swift។

ក្នុងបទសម្ភាសន៍ថ្មីៗ​ជាមួយ ទស្សនាវដ្តី Rolling Stone Magazine តារាចម្រៀង Harry Styles ចែករំលែកពីទំនាក់ទំនងខ្លួន ជាមួយ តារាចម្រៀង​បែបចង្វាក់ស្រុកស្រែ Taylor Swift កាលពី៤ឆ្នាំមុន។តារាចម្រៀងប្រុសរូបនេះបាននិយាយថា វា​ជាបទពិសោធន៍ដ៏លំបាក តែជួយឲ្យខ្លួនគាត់​រៀនសូត្របានច្រើន។

Harry Styles និង Taylor Swift បានជួបគ្នាដំបូងនៅក្នុងពិធីប្រគល់រង្វាន់មួយ ក្រោយមកក៏បានបណ្តើរគ្នា​ដើរកាត់ឧទ្យានមួយ កណ្តាលក្រុងញ៉ូវយ៉ក ។ មួយខែក្រោយមកពួកគេក៏បានបែកគ្នា បន្ទាប់ពីវិស្សមកាលនៅ ការីបៀន។​
Harry Styles ថា នៅពេលដែលខ្ញុំមើលពីរូបថត​អនុស្សាវរីយ៍ទាំងនោះ ខ្ញុំគិតថា​ទំនាក់ទំនងនោះ គឺលំបាក និងជាទំនាក់ទំនងស្នេហា មួយដ៏លំបាក។ ក្នុងនោះមានអារម្មណ៍ថា​ខ្មាស់អៀន បំផុតនៅពេលដែលអ្នកចូលចិត្ត ឬស្រឡាញ់​នរណាម្នាក់។ តែសេចក្តីស្រឡាញ់នោះ បានជួយឲ្យខ្ញុំរៀនសូត្របានច្រើន រួមទាំងភាពស្មោះត្រង់ ហើយក៏ជា​អ្វីដែលអ្នកទាំងអស់គ្នា ត្រូវ​រៀនពីទំនាក់ទំនងនោះ។កន្លងមក Taylor Swift គេលើកឡើងថា ធ្លាប់បានសរសេរបទចម្រៀងពីរបទ សម្រាប់ Harry Styles នោះគឺបទ “Out of the Woods” និង “Style.”។​

តាមរយ:បទសម្ភាសន៍ថ្មីមួយនេះ Harry​ បាននិយាយអំពីរបៀបដែលគាត់ក្លាយជាប្រធានបទ ក្នុងបទចម្រៀងទាំងនោះ ដោយលើកហេតុផលថា ខ្លួនមិនបានដឹង ថាពួកគេបាននិយាយពីខ្ញុំ ឬមិនមែន ប៉ុន្តែបញ្ហាគឺនាងសរសេរវាបានយ៉ាងល្អ ដែលទទួលបានការាចាប់អារម្មណ៍ច្រើន។តារាចម្រៀង​ប្រុសខាងលើបានបន្តថា ខ្ញុំពិតជាសប្បាយរីករាយ បើសិនជារឿងរឿងស្នេហា​ខ្ញុំមាននៅក្នុងបទចម្រៀង វា​ជារឿង​ដែល ឆក់បេះដូងអ្នក សម្រាប់ស្នេហា​មនុស្សពីរនាក់៕​

Loading...