ព័ត៌មានសិល្បៈ និងកម្សាន្ត

Lee Min Ho ចោលសិល្បៈមួយរយៈ ចូលបម្រើកងទ័ព

តារាសម្តែង Lee Min Ho ល្បីល្បាញកូរ៉េខាងត្បូង បានបញ្ជាក់ថា លោកនឹងចូលបម្រើកងទ័ពចំនួន ៤សប្តាហ៍ ។​

ព័ត៌មានដែលលេចចេញដំបូង ដោយផ្សាយតាមរយ:ផេក koreaboo ថា​តារាសម្តែង​រូបនេះ នឹងចូលបម្រើទ័ព នៅថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៧ នៅ Gangnam ជា​អ្នកជួយដល់សេវាសង្គម។

ខាងផលិតកម្ម MYM Entertainment បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ព័ត៌មានលម្អិតថា សម្រាប់ថ្ងៃពិតប្រាកដដែល Lee Min Ho ចូលបម្រើទ័ព នឹងត្រូវធ្វើឡើងនៅថ្ងៃទី​១២ ខែឧសភា នៅ Gangnam ផ្នែកការងារបម្រើ​លើសេវាសង្គម។
កាលពីដើមឆ្នាំត្រូវបានគេរាយការណ៍ថា Lee Min Ho នឹង​ចូលបម្រើកងទ័ព នៅខែមីនា ឬមេសា ៕

មតិយោបល់