ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយក្រូច​​​ ប្រាប់ហេតុផលមួយចំនួនមិនផលិតខ្សែភាពយន្ត​ដូចនាយគ្រឿន និងនាយពែកមី​

ខណ:ដែល​តារាកំប្លែងរួមក្រុម មាននាយពែកមី និងនាយគ្រឿន បានបញ្ចេញស្នាដៃ​រៀងខ្លួន​ក្នុងការផលិតខ្សែភាពយន្តនោះ នាយ ក្រូច​បានប្រកាន់គោលជំហរ​ថា​គ្មានបំណង​ចង់ផលិតខ្សែភាពយន្តនោះទេ ដោយ​កំពុងជាប់ដៃជួយដល់ប្អូនប្រុសធម៌​។​

បើតាមសមត្ថភាពរបស់នាយក្រូច មិនមែនថាមិនអាច​ផលិតខ្សែភាពយន្តបាននោះទេ ដោយតារារូបនេះ​បានសម្អាងទៅលើហេតុផល​ មួយចំនួន ដែលលោកមិនចង់បញ្ចេញស្នាដៃរបស់ខ្លួន។​

ថ្លែងប្រាប់ Post Komsan ដោយផ្ទាល់​ ល្ងាចថ្ងៃទី​២១ ខែមេសា តារាកំប្លែង​ក្រមិចក្រមើមរូបនេះ បានឲ្យដឹងថា សម្រាប់លោកមិនមែន​អត់គំនិតក្នុងការ​ធ្វើរឿងនោះទេ ប៉ុន្តែ​ខ្ញុំអត់ទាន់មានលទ្ធភាព ដែលអាច​ធ្វើរឿងបាន ។ អ្វីដែលដែលសំខាន់ បើលោកមានលុយតិច កាន់តែលែងចង់ធ្វើសាច់រឿងដោយខ្លួនឯងទេ ដោយសារតែខ្លាចខូច(ខាតបង់) ។

លោកបានបន្តថា ការខ្លាចខូចនេះ គឺអាចខ្ចីលុយគេថែម បើយើងធ្វើទៅជោគជ័យអត់មានបញ្ហា តែបើយើងធ្វើទៅខាត នឹងធ្វើឲ្យយើងកាន់តែដុនដាបខ្លាំងឡើង ។ លោកក៏បានលើកហេតុផលមួយទៀតថា បើយើងអត់ធ្វើផលិតកម្មផ្សេងៗ​អាចហៅយើងថតបាន អ៊ីចឹង​យើងអាច​ប្រមូលលុយច្រើនពីផលិតកម្មផ្សេងៗ ប្រសើរ​ជាង​ធ្វើមានបញ្ហា។​

លោកថា​ទៅពេលខាងមុខលោកមិនច្បាស់ក្នុងការបង្កើតរឿងនោះទេ ដោយគោលគំនិតជាសំខាន់គឺ បង្កើតរបររកស៊ី ឲ្យប្រពន្ធកាន់ការងាររកស៊ីមួយ ចែកឲ្យកូនកាន់ការងារនេះមួយអ៊ីចឹងទៅណា តែ​អារម្មណ៍ដ៏ល្អមួយទៀតនោះគឺ ជួយដល់ប្អូនធម៌ លោកឈុន សុវណ្ណភក្តី ចាងហ្វាង​ផលិតកម្ម BKS ៕

មតិយោបល់