Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត រិន សាវ៉េត ដឹ...

រិន សាវ៉េត ដឹកសពប្រពន្ធទៅធ្វើបុណ្យនៅខេត្តតាកែវ

លោក រិន សាវ៉េត បានថ្លែងប្រាប់មុននេះបន្តិចថា ភរិយារបស់លោក បានទទួកមរណភាពហើយ កាលពីវេលាម៉ោង៣ និង ១០រសៀល ថ្ងៃទី២៣ មេសា ឆ្នាំ២០១៧មុននេះ។ លោកថា សពរបស់ភរិយា ត្រូវបានដឹកចេញពីមន្ទីរពេទ្យក្រោយពេលស្លាប់ ដើម្បីធ្វើបុណ្យនៅស្រុកត្រាំកក់នៅខេត្តតាកែវ។

លោកបន្តថា ភរិយាបានទទួលមរណភាព បើទោះជាមានការប្រឹងប្រែងឡើងអស់ពីសមត្ថភាពពីសំណាក់ក្រុមគ្រូពេទ្យ។ លោកថា មិនទាន់ច្បាស់ពីកាលបរិច្ឆេទបូជា សពនៅឡើងយទេ ដោយរង់ចាំលោកអាចារ្យ និងចាស់ៗរកវេលាក្រោយពេលទៅដល់ស្រុកជាមុនសិន ទើបអាចកំណត់បាន។

លោកថាសង្វេគចិត្ត ដែលភរិយាខ្លួនត្រូវបានទទួលមរណភាពក្នុងវ័យ៣៦ឆ្នាំ ក្នុងពេលដែលអ្នកនាង មិនបានដឹងខ្លួនមុនស្លាប់ឡើយ ថាខ្លួនកើតជំងឺមហារីកដើមទ្រូង ដោយបានបន្តរីរាលដាលដល់ខួរក្បាល រហូតសង្រ្គោះលែងបាននោះ។ មកទល់ម៉ោងនេះ ដំណឹងមរណភាពរបស់លោក រិន សាវ៉េត កំពុងធ្វើឲ្យមានការសង្វេគចិត្តយ៉ាងខ្លាំង ពីអ្នកសិល្ប: និង អ្នកតាមដានពីជីវិតសិល្ប:នានា។

Loading...