ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆម្ភូ អារីយ៉ា រំភើបពេលដឹងមានកូនភ្លោះ

កំពូលតារាសម្ដែងនាង ឆម្ភូ អារីយ៉ា មានអារម្មណ៍រំភើបរកនិយាយអ្វីលែងចេញ ខណ:ដែលបានពិនិត្យពោះដឹងថា ខ្លួនមានកូនប្រុសភ្លោះ អស់រយពេលជាង ៤ ខែហើយ នេះពិតជាបានសមសេចក្ដីប្រាថ្នារបស់ស្វាមី រួមទាំងម្ដាយខ្លួនផងដែរ ក្នុងការទទូចមានចៅប្រុសជា កូនពូជ ដែលបានរំពឹងទុកជាយូរណាស់មកហើយ។

តាមរយ:សារព័ត៌មាន Mthai នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងអំពី តារាស្រីវ័យ ៣៨ ឆ្នាំ បានពោលទាំងចិត្តត្រែកអរសប្បាយ​ថា ” មានផ្ទៃពោះជាកូនប្រុសភ្លោះរយ:ពេល ៤ ខែហើយ យ៉ាងណាមួយរយ:នេះ ឆម្ភូ គួរតែត្រូវប្រយ័ត្នប្រយែងឲ្យខ្លាំងបន្ដិចណាចាស៎ កុំបារម្ភខ្លាំងពេក កុំប្រឹងហាត់កីឡាពេក ជឿទៅចាស៎ ពេលសម្រាលរួច រាងនៅតែស្អាតដូចដើមចាស៎ ” ។

គួរសម្គាល់ផងដែរថា ក្រុមគ្រួសារសេដ្ឋីប្រុសលោក ណត វីសារ៉ុត ជាស្វាមីនាង ឆម្ភូ អារីយ៉ា កំពុងតែថ្នាក់ថ្នមនាង នឹងផ្ដល់នូវសេចក្ដីស្រលាញ់ទ្វេដងចំពោះនាង ដើម្បីត្រៀមទទួលសមាជិកថ្មីពីររូបបន្ថែមទៀត នាពេលខាងមុខឆាប់ៗនេះ ៕

មតិយោបល់