ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិនឡុង យំលើឆាក នៅពេលដែល​ខ្វះការមើលថែម្តាយ

កាលពីថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៧ តារាសម្តែង Jackie Chan បានបង្ហាញវត្តមានក្នុងកម្មវិធីប្រគំតន្ត្រី I’m Jackie Chan នៅក្រុងប៉េកាំង ។​

អំឡុងពេលនៅលើឆាក Jackie Chan ​បានសម្រក់ទឹកភ្នែក ទៅកាន់ទស្សនិកជន ពាក់ព័ន្ធនឹងម្តាយរបស់ខ្លួន។
តារាក្បាច់គុន ខាងលើបាននិយាយថា ខ្លួនលោកមិនបានបំពេញកាតព្វកិច្ច ដល់ទីបញ្ចប់ ជាមួយម្តាយរបស់លោក អំឡុងពេលគាត់នៅរស់។

ឈិន ឡុង​ថា ពេលដែលម្តាយរបស់ខ្ញុំឈឺខ្លាំង ក៏ជាពេលដែលខ្ញុំជោគជ័យខ្លាំងបំផុត ក្នុងវិស័យសិល្ប: មមារញឹកបំផុត និងមិនបាននៅមើលថែគាត់ ដោយត្រឹមតែ​យកលុយឲ្យម្តាយ តែគាត់រក្សាទុក ។ លោកថា ម្តាយលោកព្រួយបារម្ភខ្លាចលោកខ្វះខាត មិនហ៊ានចាយខ្ជះខ្ជាយ ។ នៅពេលដែលម្តាយលោក បានបោកសម្លៀកបំពាក់ជាច្រើន លោកបានគិតថា លោកពិតជាកូន​អកតញ្ញូ ។​លោកថា អ្វីៗទាំងនេះជាកំហុស​ដ៏ធំបំផុតសម្រាប់ខ្លួនលោកផ្ទាល់៕ ​

មតិយោបល់